កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 22ឆ្នាំ កម្ពុជា បានទាត់ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 22ឆ្នាំមីយ៉ាន់ម៉ា ក្នុងលទ្ធផល 2ទល់នឹង1។
ក្នុងនោះកម្ពុជា បានបើកការនាំមុខទៅលើក្រុមមីយ៉ាន់ម៉ា នៅនាទីទី22 ខណៈដែលមីយ៉ាន់ម៉ា រកបាន 1គ្រាប់តាមស្មើនៅនាទីទី26 ដោយរក្សាលទ្ធផលនេះបានរហូតដល់នាទីទី៨៦ ទើបមីយ៉ាន់ម៉ា អាចរកគ្រាប់បាល់សំណាងយកជ័យជម្នះ លើក្រុមកម្ពុជាបានសម្រេច។
ជាមួយនឹងលទ្ធផលនេះ បាននាំឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 22ឆ្នាំមីយ៉ាន់ម៉ា ឡើងទៅឈរលេខ1 ពូល A ទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ ខណៈដែលកម្ពុជា ម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន ត្រូវដណ្តើមគ្នាដើម្បីបានចំណាត់ថ្នាក់លេខ2 ប្រចាំពូល A នេះជាបន្ត៕