កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំកម្ពុជា បានជាប់ទៅលេងក្នុងពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំ ប្រចាំទ្វីបអាស៊ី ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ូបេគីស្ថាន នៅក្នុងឆ្នាំក្រោយ 2020ខាងមុខនេះ ក្រោយការប្រកួតនៃពូល A ឯណោះបានបញ្ចប់។
ក្នុងពូល A ក្រុមដែលមានសង្ឃឹមបានឡើងចំនួន 2ក្រុមគឺ គូវេត បានត្រឹមស្មើ ប៉ាឡេស្ទីន ក្នុងលទ្ធផល 3ទល់នឹង3 នឹងបានដឹកដៃគ្នាធ្លាក់ពីវគ្គជម្រុះនេះជាមួយគ្នា។ នេះគឺជាលើកទី4 របស់ក្រុមយុវជនកម្ពុជាអាយុក្រោម 19ឆ្នាំ ដែលនឹងបានឡើងមកលេងក្នុងពាននេះ ដោយធ្លាប់បានលេងក្នុងពាននេះកាលពីឆ្នាំ1963, 1972, 1974 និងឆ្នាំ2020 ខាងមុខនេះ ដែលនេះគឺជាការវិលត្រឡប់មកវិញក្នុងរយៈពេលជិត 50ឆ្នាំ។
គួរបញ្ជាក់ថា ពានរង្វាន់ AFC U19 Championship ប្រចាំឆ្នាំ2020 ខាងមុខនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី14 ដល់31 តុលា ឆ្នាំ2020 ខាងមុខនេះ៕