ការពីម្សិលមិញនេះ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស នៅស៊ីហ្គេមប្រចាំពូល A បានកន្លងផុតទៅ 1ថ្ងៃទៀតហើយ ដែលថ្ងៃនោះមានទាំងអស់ 2ប្រកួត គឺមីយ៉ាន់ម៉ា បានយកឈ្នះទីម័រដោយលទ្ធផល 3ទល់នឹង1 ចំណែកឯម្ចាស់ផ្ទះហ្វីលីពីន បានយកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី ក្នុងលទ្ធផល 1ទល់នឹង0។
លទ្ធផលនេះ បានធ្វើឱ្យហ្វីលីពីន រំកិលខ្លួនឡើងមកចំណាត់ថ្នាក់លេខ3 ដោយមាន 4ពិន្ទុ ក្រោយស្មើកម្ពុជា 1ទល់នឹង 1 និងចាញ់មីយ៉ាន់ម៉ា 2ទល់នឹង1។ ការឈ្នះនេះ បានបន្តក្តីសង្ឃឹមដល់ក្រុមម្ចាស់ផ្ទះស៊ីហ្គេមនេះឱ្យមានទឹកមាត់លេបវិញ ដ្បិតត្រូវនៅចាំអ៊ុតមើលក្រុមផ្សេងៗទៀតក្នុងពូល ព្រោះខ្លួននៅសល់តែ 1ប្រកួតទៀតប៉ុណ្ណោះជាមួយនឹងទីម័រខាងកើត៕