ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងតែឈរនៅចំណាត់ថ្នាក់លេខ 173 នៃតារាងពិន្ទុ FIFA RANKING ប្រចាំខែធ្នូនេះ ដោយមានពិន្ទុស្មើគ្នាជាមួយនឹងឥណ្ឌូនេស៊ីដែលធ្លាក់ចំនួន 2ចំណាត់ថ្នាក់ដែរ។ សម្រាប់កាលពីខែមុនកម្ពុជា ក៏បានធ្លាក់ចំនួន 3ចំណាត់ថ្នាក់ដែរ ពីលេខ 169 មក 172 ក្រោយលេងចាញ់បារ៉ែន 1ទល់នឹង0 មុននឹងបន្តចាញ់អ៊ឺរ៉ង់ លទ្ធផល 14ទល់នឹង0។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅសល់ការប្រកួតចំនួន 3ប្រកួតទៀត គឺនៅក្រៅទឹកដី 2ប្រកួត និងក្នុងទឹកដីខ្លួនឯង 1ប្រកួតទៀត នេះសម្រាប់ឈុតធំកម្ពុជា ក្នុងវគ្គជម្រុះ World Cup ខណៈការប្រកួតបន្តរបស់កម្ពុជា គឺនៅថ្ងៃទី26 ខែមីនា ឆ្នាំ2020 ខាងមុខនេះនៅឯប្រទេសប៉ារ៉ែន៕