នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្រីស្រស់ មាន សូនីតា នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩បានបង្ហោះរៀបរាប់ភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍ជាមួយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចម៉ែថា ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំម្ចាស់បានចូលគាល់ និងថ្វាយក្រមាពីផ្ទះស្រលាញ់ចំនួន ២០០០ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ដោយផ្ទាល់ក្នុងព្រះរាជសាវនាការនាមហាប្រាសាទខេមរិន្ទ្រ ព្រះបរមរាជវាំង ទីក្រុងភ្នំពេញ។
បនា្ទប់ពីផុសហើយ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើការរិះគន់នាងរឿង ពាក់ស្បែកស្បែកជេីងចូលគាល់ព្រះមហាក្សត្រថា ជាទង្វើមិនសមគួរ។ នៅថ្ងៃនេះដែរក៏បានផុសបញ្ជាក់យ៉ាងច្បាស់ឱ្យអ្នកដែលបានរិះគន់វិញថា៖ នាងខ្ញុំ មាន សូនីតា សូមជំរាបដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា នាងខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះវររាជមាតាជាតិ រួមជាមួយប្រតិភូដទៃទៀត ដោយមានពិធីការនៃបរមរាជវាំងណែនាំនិងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួននៃព្រះបរមរាជវាំង។ ការចូលគាល់របស់នាងខ្ញុំនិងប្រតិភូនេះគឺគោរពបែបបទពិធីការត្រឹមត្រូវតាមការណែនាំរបស់ពិធីការរបស់ព្រះបរមរាជវាំងទាំងអស់🙏🇰🇭 ករណីខ្ញុំពាក់ស្បែកជេីងនេះ ពុំមានខុសអ្វីឡេីយ បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជវាំងប្រាកដជាណែនាំជាមិនខាន។
សូមបងប្អូនមួយចំនួនដែលបានរិះគន់ នឹង មិនពេញចិត្ត សូមពិចារណាអោយច្បាស់លាស់សិន។ បញ្ជាក់ : មើលឱ្យជាក់ចាំញាក់ចិញ្ចើមកុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ 😔ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំងមិនមែនចេះតែចូលងាយស្រួលហើយធ្វើអ្វីតាមចិត្តចង់ទេ 👌🙏សុំ share ម្នាក់១ផងណាដើម្បីអោយបងប្អូនជ្រាបកាន់តែច្បាស់ណា៎ …. ៕