រូបភាពកនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីមុខមាត់ប្លែករបស់ ទេព បូព្រឹក្ស ក្រោយពីកូនខ្មែរមួយរូបវ័យ១៧ឆ្នាំផាត់មុខបែប 3D បែបនេះឱ្យ។ ភាគច្រើនតារាចម្រៀងស្រីរូបនេះ និយមតែងតែបង្ហាញស្នាដៃតាមរយៈស្ទាយប្លែកៗ និងបទចម្រៀងប្លែកៗរបស់នាង។ ស្ទាយថ្មីមួយបែបនេះទៀត ក៏ជាការត្រៀមថត នៅក្នុងបទចម្រៀងMVថ្មីរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
សូមជម្រាបផងដែរថា ក្មេងប្រុស ដែលជាម្ចាស់ស្នាដៃផាត់មុខនោះមានវ័យត្រឹមតែ ១៧ឆ្នាំតែប៉ុណ្ណោះ ហើយគណនីរបស់គេផ្ទាល់គឺមានឈ្មោះថាJesub Dolibop ។ ក្នុងនោះប្អូនបានបង្ហោះរូបភាព ព្រមទាំងវីដេអូជាច្រើនជាមួយនឹងការផាត់មុខបែបអឺរ៉ុបតាមតួអង្គហូលីវ៉ូដល្បីៗ និងបែបប្រពៃណីខ្មែរ ទិវាអន្តរជាតិអមជាមួយនូវរូបភាពបង្កប់អត្ថន័យអប់រំអំពីសង្គម និង បរិស្ថាន ថែមទាំងក្នុងពិធីផ្សេងៗ ពិសេសក៏មានរូបភាពតំណាងឱ្យបុណ្យអ៉ំទូកយើងនេះផងដែរ។
ក្នុងនោះយើងឃើញមានបណ្ដាអ្នកលេងហ្វេកប៊ុកជាច្រើនបានធ្វើការ shares ចែកចាយបន្តពីមួយទៅមួយតៗគ្នា ដោយភ្ជាប់ជាមួយនៅចំណាប់អារម្មណ៍ បង្ហាញភាពភ្ញាក់ផ្អើលផ្សេងៗគ្នា។ ពិសេសការជម្រុញលើកទឹកចិត្តដើម្បីឱ្យយុវជនមានស្នាដៃបែបនេះប្រឹងប្រែងបន្ត ដើម្បីឱ្យកាន់តែស្ទាត់ជំនាញ ក្រែងអាចមានឱកាសបានប្រឡូកជាមួយនឹងវិស័យសិល្បៈនៃការតុបតែងមុខ បង្ហាញលើឆាកអន្តរជាតិ និងក្លាយជាអ្នកអាជីពពិតប្រាកដ ដើម្បីឱ្យប្អូនអាចមានជីវិតនិង អនាគតល្អប្រសើរឡើង។
ចង់ជ្រាបច្បាស់ថាស្នាដៃរបស់ប្អូនមានភាពអស្ចារ្យដល់កម្រិតណាសូមទស្សនារូបភាពខ្លះៗ ខាងក្រោមនេះ :