កាលពីយប់ម្សិលមិញ ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម 22ឆ្នាំ ទីម័រខាងកើត បានប្រកួតចាញ់កម្ពុជាក្នុងលទ្ធផល 5 ទល់នឹង0 ក្នុងជំនួបដំបូងរបស់ខ្លួនប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ2019នេះ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុននឹងការប្រកួតនេះចាប់ផ្តើម គឺក្រុមបាល់ទាត់ប្រទេសទីម័រខាងកើត បានដាក់កីឡាករលើសអាយុរបស់ខ្លួនដល់ទៅ 3រូបនៅក្នុងបញ្ជីឈ្មោះចុងក្រោយមុននឹងការប្រកួតមកដល់។ តែអ្វីៗបានផ្លាស់ប្តូរវិញ ក្រោយពីគណៈកម្មការរៀបចំការប្រកួតបានពិនិត្យឃើញនូវការបន្លំទាំងនេះ។
គួរបញ្ជាក់ថា ការប្រកួតវិញ្ញាសាបាល់ទាត់បុរសនេះដែរ គឺតម្រូវឱ្យក្រុមទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ មានកីឡាករ 20នាក់ ដោយក្នុង 20នាក់នោះ អាចមានកីឡាករលើសអាយុ 22ឆ្នាំបានត្រឹមតែ 2នាក់ប៉ុណ្ណោះ៕