អ្នកប្រដាល់សកលទម្ងន់យក្សសញ្ជាតិកម្ពុជា(កូនកាត់ខ្មែរ-អាមេរិក) Eric Pieroun Pen វ័យ 27ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBA Asia កំពុងតែហ្វឹកហាត់ត្រៀមខ្លួនឡើងប្រកួតការពារខ្សែក្រវាត់ WBA Asia របស់ខ្លួននៅថ្ងៃទី29 វិច្ឆិកា ខាងមុខនេះនៅឯប្រទេសថៃ។ បន្ទាប់ពីការប្រកួតនេះ កីឡាករកម្ពុជា(កូនកាត់ខ្មែរ-អាមេរិក) ក៏មានការកក់សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់មួយទៀត ដែលនឹងធ្វើឡើងនៅអំឡុងខែមករា ឆ្នាំ2020 ខាងមុខ។
កីឡាករប្រដាល់សកលកូនកាត់ខ្មែរ-អាមេរិក Eric Pen បានក្លាយជាកីឡាករដំបូងដែលឈ្នះខ្សែក្រវាត់ប្រភេទទម្ងន់ធ្ងន់របស់ស្ថាប័ន WBA ASIA ដោយបានផ្ដួលកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី1 នៅសង្វៀនក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ2019 មុននឹងការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេច កាលពីខែកក្កដាកន្លងទៅនៅប្រទេសឥណ្ឌូនេស៊ី៕