គ្រាន់តែតារាក្ដៅសាច់ Maria Ozawa ទៅគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម 22ឆ្នាំ ក្នុងព្រឹត្ដិការណ៍ Sea Games នៅប្រទេសហ្វីលីពីន បានធ្វើឱ្យក្រុមឥណ្ឌូនេស៊ីយកឈ្នះក្រុមជម្រើសជាតិថៃអាយុក្រោម 22ឆ្នាំ ក្នុងលទ្ធផល 2-0 ជាលើកទី1 ក្នុងប្រកួតដំបូងវគ្គចែកពូល។
គួរបញ្ជាក់ថា អតីតតារាក្ដៅសាច់របស់ប្រទេសជប៉ុន គឺ Maria Ozawa បានបង្ហាញវត្តមានរបស់ខ្លួនជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម 22ឆ្នាំ ក្នុងព្រឹត្ដិការណ៍ Sea Games ស្របពេលដែលសព្វថ្ងៃនាងកំពុងតែរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមានការងារជា Brand Ambassador របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីទៀតផង៕