ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ទៅលើក្រុមបាល់ទាត់យុវជនអាយុក្រោម 22ឆ្នាំទីម័រខាងកើត ដោយលទ្ធផល 5ទល់នឹង0 នៅក្នុងការប្រកួតបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន។
5គ្រាប់ក្នុងថ្ងៃនោះ រកបានដោយកីឡាករកម្ពុជាចំនួន 4រូប គឺ រ៉ឹង ប៊ុនហៀង (2គ្រាប់) សៀង ចន្ធា (1គ្រាប់) កែវ សុផេង (1គ្រាប់) និងស៊ិន កក្កដា (1គ្រាប់)។ ជ័យជម្នះនេះបានរក្សាកម្ពុជា ស្ថិតនៅកំពូលតារាងពូល A ដោយឆ្លងកាត់ 2ប្រកួត ឈ្នះ1 ស្មើ1 មានគ្រាប់ចំណេញដល់ទៅ 4គ្រាប់។ ចំណែកឯ 1គូទៀត មីយ៉ាន់ម៉ា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល 2ទល់នឹង1។
សម្រាប់ការប្រកួតបន្ទាប់ទៀត កម្ពុជានឹងប៉ះសុទ្ធតែក្រុមខ្លាំង ដូចជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ព្រឹត្តិការណ៍ស៊ីហ្គេម2019នេះ ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រ។ ក្រុមក្នុងពូល ដែលទទួលបានលេខ1 និងលេខ2 នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕