កាមេរ៉ានៃយានអវកាស NASA បានថតជាប់រូបផ្កាយរណបរបស់ចិន ដែលបានធ្លាក់នៅផ្នែកម្ខាងទៀត ឬផ្នែកងងឹតនៃភពព្រះចន្ទ (ផ្នែកដែលមើលមិនឃើញពីផែនដី)។
តាមការចុះផ្សាយរបស់វេបសាយ Space បានឱ្យដឹងថា ផ្កាយរណបចិនឈ្មោះ Longjiang-2 បានធ្លាក់លើទីតាំងផ្ទៃដីភពព្រះចន្ទនោះ កាលពីថ្ងៃទី31 ខែកក្កដា ឆ្នាំ2019 បន្ទាប់ពីបញ្ចប់បេសកកម្មរបស់វា។
នៅថ្ងៃទី14 ខែវិច្ឆិកា អ្នកវិទ្យាសាស្រ្ត NASA ដែលតាមដានបេសកកម្ម Lunar Reconnaissance Orbiter បានប្រកាសពីការរកឃើញទីតាំងធ្លាក់របស់ Longiang-2។
រដ្ឋបាលអវកាសជាតិចិន បានបាញ់បង្ហោះផ្កាយរណប Longjiang-2 ដែលមានទម្ងន់ត្រឹម 45គីឡូក្រាម ទៅគន្លងភពព្រះចន្ទ កាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2018 វាត្រូវបានរចនាឡើងដើម្បីធ្វើការជាមួយបងប្អូនរបស់វាគឺ Longjiang-1 ពាក់ព័ន្ធនឹងការអង្កេតតារាសាស្រ្ត៕