កីឡាករសំខាន់ៗ 2រូបរបស់កម្ពុជា គឺខ្សែបម្រើ យើ មូស្លីម និងកីឡាករខ្សែការពារ ឆេង ម៉េង បានរងរបួសបន្ទាប់ពីប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃទី25 វិច្ឆិកា 2019 វេលាម៉ោង 7:០០ យប់ នៅឯកីឡដ្ឋាន Rizal Memorial ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ដែលហ្វីលីពីនធ្វើបានត្រឹមស្មើកម្ពុជាក្នុងលទ្ធផល 1ទល់នឹង 1។
គួរបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំរបស់កម្ពុជា បានរងរបួសជាច្រើននាក់ក្នុងការប្រកួតលើកដំបូងជាមួយនឹងម្ចាស់ផ្ទះហ្វីលីពីន។
ការប្រកួតបន្ទាប់កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត នៅល្ងាចថ្ងៃនេះ វេលាម៉ោង 7ល្ងាច ខណៈដែលគូទី គឺក្រុមម្ចាស់ផ្ទះហ្វីលីពីន ត្រូវជួបជាមួយនឹងក្រុមមីយ៉ាន់ម៉ា នៅម៉ោង 4រសៀល៕