ជាលើកដំបូងបង្អស់ហើយដែលប្រទេសកម្ពុជាត្រូវបានរៀបចំដាក់បញ្ចូលក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ Miss Universe 2017 ដែលកញ្ញា ប៊ី សុធារី ជាបេក្ខនារីបវរកញ្ញាតំណាងប្រទេស កម្ពុជា ក្នុងការចូលទៅប្រកួតជាមួយបវរកញ្ញាចក្កវាឡដែលមកពីបណ្ដាប្រទេសនានា មិនត្រឹមតែប៉ុណ្ណោះទេនាងត្រូវបានទៅប្រកួតក្នុងនាមជាតំណែងបវរកញ្ញា Miss Universe 2017 និង Miss Earth 2017 ប្រចាំប្រទេសកម្ពុជាផងដែរ។
បវរកញ្ញាតំណាងកម្ពុជាវ័យ 19 ឆ្នាំរូបនេះក្លាយជានារីកម្ពុជាទី1 ដែលបានទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Earth 2017 បន្ទាប់ពីរយៈពេល 11 ឆ្នាំចុងក្រោយដែលប្រទេសកម្ពុជាធ្លាប់បានចូលរួមប្រកួតកាលពីឆ្នាំ 2006 មក។ ដោយឡែកតារាម៉ូដែល និងជាសិស្សវិទ្យាល័យ និងជាបវរកញ្ញាចក្កវាឡកម្ពុជា បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page របស់ខ្លួនថា “ទីបំផុតព័ត៌មានជាផ្លូវការរបស់កញ្ញាឯកចក្កវាឡកម្ពុជាបានចេញជាផ្លូវការហើយ គឺនាងខ្ញុំនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងទៅប្រកួតជាផ្លូវការក្នុងកម្មវិធី បវរកញ្ញាចក្កវាឡ 2017 នាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីការប្រកួតមួយនេះ ហើយសង្ឃឹមថា ទាំងអស់គ្នានឹងជួយគាំទ្រដល់នាងខ្ញុំទាំងអស់គ្នា.. អរគុណ!”៕