Skip to content

ស្រី​ស្អាត​ ​ព្រី​យ៉ា​ ​មាន​ទីផ្សារ​សិល្បៈ​ខ្ពស់​ក្រោយ​បង្ហាញមុខ​ក្នុង​ផលិត​កម្ម​ធំៗ​

ដោយសារ​ស្រី​ស្អាត​ ​ព្រី​យ៉ា​ ​ជាតា​រា​សម្ដែង​កូនកាត់​ ​ដែល​មាន​ម្ដាយ​ជាខ្មែរ​កម្ពុជាក្រោម​ ​និង​មាន​ឪពុក​ជាខ្មែរ​ចិន​ ​ទើបបាន​ជាតា​រា​សម្ដែង​ស្រី​រូប​នេះ​មាន​ទម្រង់​មុខស្អាត​ប្លែក​ដូច​តារា​ហុងកុង​។​ ​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​របស់​នាង​ ​បាន​អំណោយផល​ដល់​ការងារ​សិល្បៈ​សព្វថ្ងៃ​ ​ទើប​ធ្វើ​ឱ្យ​ទីផ្សារ​សិល្បៈ​នាង​ចេះតែ​កើត​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិន​ទំនេរដៃ​។​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​គេ​ឃើញ​នាង​បង្ហាញ​វត្តមាន​តាមរយៈ​ផលិត​កម្ម​ល្បី​ៗ​នៅក្នុង​ស្រុក​ ​ដែល​សុទ្ធសឹង​ជា​ផលិតកម្ម​ធំ​តែម្ដង​ ​ដោយ​មិន​បាត់មុខ​។​

​កញ្ញា​ ​ព្រី​យ៉ា​ ​បាន​អះអាង​ថា​ ​ក្នុងនាម​ជាតា​រា​សិល្បៈ​មួយ​រូប​ដែល​មានការ​ងារ​ថត​សកម្ម​នៅ​ភ្នំពេញ​ ​ប៉ុន្តែ​សម្រាប់​ឪពុកម្ដាយ​របស់​នាងរស់​នៅ​ឯ​ខេត្តកំពត​ឯណោះ​ទេ​ ​ខណៈ​ដែល​ម៉ាក់ប៉ា​របស់​នាង​ ​ក៏​គ្រាន់តែ​ជា​អ្នក​ចំការ​ ​មិនមែន​ជា​អ្នកមានស្ដុក​ស្ដម្ភ​។​ ​នាង​មាន​បងប្អូន7នាក់​ ​ដោយមាន​បងប្អូន​ប្រុស​តែម្នាក់​គត់​ ​តែ​មិនមែន​ជា​អ្នក​សិល្បៈ​ដូច​នាង​ឡើយ​។​ ​នាង​ជា​កូន​ទី3​ ​ដោយ​បាន​ចូល​ប្រឡូក​ការងារ​សិល្បៈ​ ​មិន​តិច​ជាង2ឆ្នាំ​នោះ​ទេ​ ​ដោយ​គ្រាន់តែ​មិនទាន់​មានឱកាស​ឱ្យ​ស្គាល់​ច្រើន​។​ ​កេរ្តិ៍​របស់​នាង​មានការ​ឈានឡើង​ ​ក្រោយពី​បាន​ស្ម័គ្រចិត្ត​ចូល​ប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​និង​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ជាមួយ​ក្រុម​នេះ​។​ ​

​នាង​បន្ត​ថា​ ​រយៈពេល​ជាង2ឆ្នាំ​ដែល​នាង​ប្រឡូក​សិល្បៈ​ ​នាង​ទើបតែ​បាន​ឡើង​កូដ​នា​ពេល​ចុងក្រោយ​ ​ដោយ​បាន​ទទួល​ថត3រឿង​ព្រមគ្នា​តែម្ដង​ ​ហើយ​សុទ្ធតែ​ជា​ភាពយន្ត​ដែល​នាង​សម្ដែង​ជា​តួ​ធំ​។​ ​នាង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្រើន​តាមរយៈ​ ​ការសម្ដែង​ក្នុង​បទ​«​កំដរ​ខ្ញុំ​បន្តិច​បានទេ​»​ ​របស់​កញ្ញា​ ​សួស​ ​វី​សា​ ​តារា​ហង្ស​មាស​ ​បទ​”​ផឹក​កាហ្វេ​”​ ​របស់​តារាចម្រៀង​ ​នី​ ​រតនា​ ​បទ​”​កុំ​បង្ខំ​ឱ្យ​បង​ចេញពី​អូន​”​ ​លោក​ ​រ៉ូបឺ​ត​ ​និង​បទ​”​បើ​បង​ក្បត់​អូន​នរណា​ទទួលខុសត្រូវ​”​ ​របស់​កញ្ញា​ ​លីដា​ ​តា​រា​សាន់​ដេ​។​ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​My​ ​tv​ ​ភាពយន្ត​រឿង​ ​”​អំណាច​ទឹក​ក​ប្រាក់​”​ ​ដែល​បញ្ចាំង​រាល់ថ្ងៃ​ ​ក៏​ជួយ​អោយ​នាង​កាន់តែ​មាន​គេ​ស្គាល់​ផង​ដែរ​។​ ​

​តារា​សម្ដែង​ ​ព្រី​យ៉ា​ ​ប្រាប់​ទៀត​ថា​ ​នាង​នឹង​ប្រឹង​ពុះពារ​នៅក្នុង​សិល្បៈ​អោយ​អស់​លទ្ធភាព​ ​ដើម្បីអោយ​កេរ្តិ៍​របស់​នាង​កាន់តែ​ការ​ទទួលស្គាល់​។​ ​នាង​អាច​សម្ដែង​បាន​ទាំង​តួ​ស៊ិច​ស៊ី​ ​កាច​ឆ្នាស់​ ​និង​តួ​ទឹកភ្នែក​ ​ខណៈ​ដែល​នាង​រីករាយ​សម្ដែង​គ្រប់​ទម្រង់​សិល្បៈ​ ​អោយ​តែ​ខាង​ផលិតករ​តម្រូវ​។​ ​យ៉ាងណាមិញ​ ​នាង​ថា​ប្រសិនបើជា​ឈុត​ស៊ិច​ស៊ី​ខ្លាំង​ ​អម​ដោយ​ឈុត​ស្នេហា​រោលរាល​នោះ​ទេ​ ​ដើម្បី​ក​អោយ​កេរ្តិ៍ឈ្មោះ​ខំ​សាង​រលាយ​បាត់​ ​ដោយសារ​ការរិះគន់​៕​

Leave a Reply

Your email address will not be published. Required fields are marked *