នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមតារាបាល់ទាត់មហាហង្ស ដែលជាក្រុមពាក់កណ្ដាលអាជីពពីតារាជាច្រើនដួង បានធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពជាមួយក្រុមពាណិជ្ជករចិន។ ក្រោយបញ្ចប់លទ្ធផលក្រុមកម្ពុជា បានយកឈ្នះ ៧-០ ដែលជាលទ្ធផលប្រសើរមួយ។
ក្រោយពីបញ្ចប់ការប្រកួត លោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មានថា នេះជាមោទនភាពរបស់យើង ទោះនេះជាការប្រកួត២ភាគី តែក៏ជាសញ្ញាមួយដកបទពិសោធន៍ថ្មីៗទៀត។ លោកអរគុណដល់ក្រុមតារាមហាហង្ស ដែលសហការគ្នា នាំជោគជ័យ សំខាន់រឹតចំណងមិត្តភាពកម្ពុជា-ចិន ក្រៅពីសុខភាព។
ទន្ទឹមនោះដែរ តារាចម្រៀង ខេម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើក្រុមពាណិជ្ជករចិន ខណៈដែលលោកក៏រកបានមួយគ្រាប់ក្នុងតង់ទី១។ លោកថាក្រុមមហាហង្ស ដែលមានលោក និងតារាៗមួយចំនួនចូលលេង សហការបានល្អយ៉ាងខ្លាំង ទើបទទួលបានជោគជ័យនៅក្នុងការប្រកួតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញលោកក៏ទទួលស្គាល់ថា ក្រុមពាណិជ្ជករចិនក៏មានចំណុចខ្លងមួយចំនួនផងដែរ បើទោះជាការប្រកួតពេញ៩០នាទី មិនបានមួយគ្រាប់៕