គ្រូពេទ្យជំនាញបានអះអាងថា អាការហើមកូនកណ្តុរកើតមានឡើងដោយសារមានការឆ្លងមេរោគប្រភេទបាក់តេរី ឬវីរុស។ ជាទូទៅ កូនកណ្តុរនៅក្នុងខ្លួនរបស់អ្នក មានមុខងាររបស់វា ដែលវាមានសមត្ថភាពវាយប្រហារវីរុស បាក់តេរី និងមូលហេតុដទៃទៀតនៃជំងឺ។
កូនកណ្តុរគឺមានទំហំតូច រាងមូល និងរាងដូចគ្រាប់សណ្តែកនៃកោសិកា ត្រូវបានគ្របដោយស្រោមនៃជាលិកាតភ្ជាប់គ្នា។ កោសិកានេះ គឺជាការបូកបញ្ចូលគ្នានៃឡាំផូស៊ីតដែលផលិតជាគ្រាប់ប្រូតេអុីន ដែលចាប់អ្នកដែលឈ្លានពានដូចជា វីរុស និងម៉ាក្រូហ្វាស ហើយកម្ទេចសារធាតុដែលចាប់បាននោះចោល។ ឡាំផូស៊ីត និងម៉ាក្រូហ្វាសត្រូវបានច្រោះជាទឹករង៉ៃរបស់អ្នកនៅពេលដែលវាធ្វើដំណើរនៅក្នុងខ្លួនរបស់អ្នក និងការពារអ្នកដោយការបំផ្លាញពីពពួកវីរុស។
កូនកណ្តុរស្ថិតនៅម្តុំ និងក្រុមនីមួយៗចាត់ទៅតាមទីតាំងជាក់លាក់នៅក្នុងខ្លួនរបស់អ្នក។ អ្នកអាចមានអារម្មណ៍ថា ហើមនៅក្នុងតំបន់មួយចំនួនដូចជា កូនកណ្តុរនៅនឹងក ក្រោមចង្ការ ក្លៀក និងក្រលានជាដើម។ ទីតាំងនៃការហើមអាចជួយកំនត់ពីមូលហេតុបាន។
អាការហើមកូនកណ្តុរអាចក្លាយទៅជារលាកបើរលាកខ្លាំងអាចឈានដល់ការប្រឈមនឹងជំងឺមហារីក។ ការព្យាបាលចំពោះការរលាកកូនកណ្តុរនេះវាអាស្រ័យទៅលើមូលហេតុរបស់វា។ ក្នុងករណីខ្លះ ការចំណាយពេល និងថ្នាំបំបាត់ការឈឺចាប់ និងការស្អំក្រណាត់ក្តៅឧណ្ហៗអាចជាតម្រូវការក្នុងការព្យាបាលការហើមកូនកណ្តុរនេះ។ ចំពោះករណីធ្ងន់ធ្ងរវិញ ការព្យាបាលនៃការហើមកូនកណ្តុរទាក់ទងទៅនឹងការព្យាបាលទៅលើមូលហេតុផ្ទាល់របស់វា។
មូលហេតុទូទៅបំផុតនៃការហើមរលាកកូនកណ្តុរ គឺការឆ្លងមេរោគ ជាពិសេសការឆ្លងមេរោគពីពពួកវីរុស ដូចជាការផ្តាសាយជាដើម។ ទោះជាយ៉ាងណាក៏ដោយ មានប្រភេទផ្សេងទៀតនៃការឆ្លងមេរោគនេះរួមមាន ពពួកផ្សិត និងបាក់តេរី និងមូលហេតុផ្សេងទៀត ដែលអាចកើតមានការហើមកូនកណ្តុរនេះឡើង។
មូលហេតុនៃការឆ្លងមេរោគទូទៅ
- ឈឺក ដោយសារមេរោគស្ត្រិបតូកុក
– មេរោគកញ្ច្រឹល
– ឆ្លងមេរោគតាមត្រចៀក
– ខ្ទុះនៅនឹងអញ្ចាញធ្មេញ
– ឆ្លងមេរោគនៅនឹងស្បែក
– មេរោគអេដស៍ជាដើម។
ការឆ្លងមេរោគដែលកម្រ
– ជំងឺរបេង
– ជំងឺឆ្លងតាមការរួមភេទ ដូចជា ជំងឺស្វាយ
– ជំងឺសត្វល្អិត ជាការឆ្លងមេរោគ ដែលជាលទ្ធផលពីការប៉ះពាល់នឹងលាមករបស់សត្វឆ្មា ដែលមានមេរោគ ឬទទួលទានសាច់ដែលមិនឆ្អិនល្អ
– គ្រុនក្តៅ ដោយសារឆ្មាខាំ។
ជំងឺទៅលើប្រព័ន្ធភាពសុំា
– ជំងឺរើម ជាជំងឺរលាករ៉ាំរ៉ៃ ដែលអាចមានផលប៉ះពាល់ទៅដល់សន្លាក់, ស្បែក, តម្រងនោម, កោសិកាឈាម, បេះដូង និងសួត
– ជំងឺរលាកសន្លាក់ឆ្អឹង ជាជំងឺរលាករ៉ាំរ៉ៃ ដែលមានផលប៉ះពាល់ទៅដល់ជាលិកាដែលទ្រាប់នឹងសន្លាក់ (ទឹកសន្លាក់)
– មហារីកលើប្រព័ន្ធទឹករង៉ៃ
– មហារីកឈាម
– មហារីកដទៃទៀត ដែលបានរាលដាលទៅកាន់កូនកណ្តុរ។
រោគសញ្ញាសំខាន់ៗនៃជំងឺរលាកកូនកណ្ដុរ
គ្រូពេទ្យជំនាញបានប្រាប់ឱ្យដឹងថា រោគសញ្ញានៃជំងឺរលាកកូនកណ្ដុរ គឺអាស្រ័យលើមូលហេតុរោគ និងតំបន់ដែលមានរោគសញ្ញាសំខាន់។
– កូនកណ្តុរហើមរីកធំ ពេលសង្កត់ មានអារម្មណ៍ឈឺចាប់
– កើតអាការរឹងខ្លួន ឬស្បែកខ្លួនចាប់ផ្ដើមប្រែប្រួលខុសប្រក្រតី ស្បែកឡើងរមាស់ រលាក ក្រហម ឬហើម
– មានរោគប្រមេះកូនកណ្តុរ
– វាអាចមានរោគសញ្ញាផ្សេងទៀតដូចជា គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក ហើមដៃ ឬហើមជើង
– បែកញើសពេលកំពុងគេង
– កើតមុន ឬដំបៅរលាកនៅលើបរិវេណស្បែកមុខ
– ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ។
វិធីការពារមិនឱ្យកើតជំងឺរលាកកូនកណ្ដុរ
– បរិភោគក្រុមអាហារទាំង5ប្រភេទក្រុម
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
– យកចិត្តទុកដាក់ធ្វើអនាម័យ ស្បែក ក្រចក និងប្រអប់មាត់
– ប្រុងប្រយ័ត្នកុំឱ្យឆ្លងមេរោគ ឬដាច់របួស
– គ្រប់គ្រងទម្ងន់ខ្លួនទៅតាមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ
– ឱសថរុក្ខជាតិ ដូចជា ខ្ទឹមស មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបាក់តេរី ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ហើយវាថែមទាំងជួយបង្កើនប្រព័ន្ធភាពស៊ាំទៀតផង។ នោះហើយជាមូលហេតុដែលវាអាចជួយកាត់បន្ថយការហើម និងការរលាកបាន។
– ចៀសវាងការប្រើថ្នាំដែលមិនចាំបាច់ ឬមិនពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន។
វិធីល្អបំផុត គឺអ្នកត្រូវពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ប៉ុន្តែអ្នកអាចសាកល្បងឱថសបុរាណមួយចំនួនបាន៕