Skip to content

ហ្វីលីពីន​ ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំងអស់​ដែល​រួម​ពូល​ជាមួយ​ខ្លួន​នៅ​ស៊ី​ហ្គេម​

​ក្រុមជម្រើសជាតិ​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយនឹង​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំនេះ​ ​(​ហ្វីលីពីន​)​ ​បាន​ជួប​បញ្ហា​ជាច្រើន​ ​ដូចជា​មិនបាន​ហ្វឹកហាត់​ ​ការ​ហូបចុក​មិន​សមស្រប​សម្រាប់​កីឡាករ​ ​គ្មាន​រថយន្ត​ធ្វើដំណើរ​ ​គ្មាន​បន្ទប់​ស្នាក់នៅ​ ​និង​ត្រូវ​រង់ចាំ​រថយន្តក្រុង​រាប់ម៉ោង​ ​ហើយ​បញ្ហា​ទីលាន​ឆ្ងាយ​ទី​សណ្ឋាគារ​ស្នាក់នៅ​ ​រហូតដល់​ទៅ​ជិត​ ​50គីឡូម៉ែត្រ​ក៏​មាន​។​

​ក្នុង​នោះ​ដែរ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​គឺជា​ក្រុម​មួយ​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង​ជាងគេ​ ​ដ្បិតអី​ត្រូវ​ជួប​ហ្វីលីពីន​ក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះបីជា​បាន​ទៅដល់​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​តាំងពី​ម៉ោង​ ​4​:​30​ ​នាទី​ព្រឹក​ក៏​ពិតមែន​ ​តែ​ម៉ោង​ ​4​:​30ល្ងាច​ ​ទើប​រថយន្តក្រុង​ដឹក​ក្រុម​កម្ពុជា​ទៅដល់​សណ្ឋាគារ​ ​ហើយ​ត្រូវ​បន្ត​រង់ចាំ​សណ្ឋាគារ​បើក​បន្ទប់​ឱ្យ​ ​រហូតដល់​អធ្រាត្រ​ ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​អស់កម្លាំង​ពេក​ដល់​ថ្នាក់​សម្រាន្ត​លក់​នៅ​លើ​ព្រំ​របស់​សណ្ឋាគារ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​អនាធិបតេយ្យ​ ​និង​មិនបាន​ហ្វឹកហាត់​ពេញ​ ​1ថ្ងៃ​ ​ចំពោះ​អាហារ​វិញ​ត្រូវ​បាន​បុគ្គលិក​ក្រុមជម្រើសជាតិ​កម្ពុជា​និយាយ​ថា​ពិបាក​ក្នុង​ការ​ហូប​ខ្លាំង​ព្រោះ​ជា​ម្ហូប​ក្នុង​តំបន់​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ត្រូវ​ជួប​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ក្នុង​ជំនួប​បើកឆាក​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ​ ​នៅ​វេលា​ម៉ោង​ ​7យប់​នេះ​ ​(​ម៉ោង​នៅ​កម្ពុជា​)​ ​មុននឹង​បន្ត​ជួប​មីយ៉ាន់ម៉ា​ ​នៅ​ថ្ងៃទី27​ ​ខាងមុខនេះ​៕​


Leave a Reply

Your email address will not be published. Required fields are marked *