កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានធ្វើបច្ចុប្បន្នភាពពិន្ទុរបស់ក្រុមតំណាងឱ្យជាតិនីមួយៗសម្រាប់ពានរង្វាន់ក្លិបនានាប្រចាំទ្វីបអាស៊ី ដោយក្នុងនោះ ចិនជាប្រទេសដែលមានក្លិបបាល់ទាត់ជោគជ័យខ្លាំងជាងគេប្រចាំទ្វីបអាស៊ី ខណៈដែលកម្ពុជាស្ថិតនៅលេខរៀងទី36 ក្នុងចំណោម 46ប្រទេស។
កម្ពុជា បានទទួលពិន្ទុ 6.770 ដែលឡើងមកនៅពីលើក្រុមឡាវវិញ ដោយកម្ពុជានឹងទទួលបានកៅអីក្នុងវគ្គចែកពូល1 ពីក្រុមឡាវ បន្ថែមពីលើកៅអីវគ្គចែកពូល1 ដែលកម្ពុជាមានរៀងរាល់ឆ្នាំ។ ដូច្នេះនៅឆ្នាំ2021 កម្ពុជាអាចនឹងទទួលបានកៅអីចំនួន2 ក្នុងការប្រកួត AFC Cup ដែលក្លិបមួយ ចូលវគ្គចែកពូល និង ១ទៀត ចូលវគ្គជម្រុះដើម្បីប្រជែងកៅអីវគ្គចែកពូល។
គួរបញ្ជាក់ដែរថា រាល់លើក កម្ពុជាទទួលកៅអីតែ1 ប៉ុណ្ណោះ ហើយក្នុងវគ្គចែកពូលទៀត តែរាល់ឆ្នាំកម្ពុជាតែងតែបានទម្លាក់ឡាវ ដណ្តើមកៅអីទៅកាន់វគ្គចែកពូល ដែលធ្វើបានដោយក្រុមបឹងកេត និងណាហ្គាវើលដ៍៕