Skip to content

បេក្ខភាព​ឆ្នើម10រូប​ ​ត្រៀម​ទៅ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​

​នៅ​ថ្ងៃទី24​ ​វិច្ឆិកា​ ​ឆ្នាំ2019​ ​សាលា​ស្រណោះ​តន្ត្រី​ ​បាន​រៀបចំ​ពីធី​ជួបជុំ​ ​និង​ ​បង្ហាញ​បេក្ខ​ភាព​ឆ្នើម​ៗ​ចំនួន10រូប​ ​ដែល​ពួកគេ​គឺជា​តំណាង​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ចេញទៅ​ប្រកួត​ផ្នែក​តន្ត្រី​ ​និង​ ​ចម្រៀង​ ​លើឆាកអន្តរជាតិ​ ​ដោយ​ពួកគេ​ក៏​ជា​បេក្ខភាព​ដែល​សាលា​ជឿ​ភាគច្រើន​ថា​នឹងអាច​ដណ្ដើម​ពានមាស​ត្រលប់​មកវិញ​ផង​ដែរ​។​ ​យ៉ាងណាមិញ​នៅ​អំឡុង​ខែកុម្ភៈ​ក្នុង​ឆ្នាំ2020ខាងមុខ​ ​កម្ពុ​ជា​នឹង​បញ្ជួ​នបេ​ក្ខ​ជន​ប្រមាណ90រូប​ ​ឱ្យទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ប្រជែង​ពាន​ ​និង​ជើងឯក​ផ្នែក​តន្ត្រី​ ​និង​ ​ចម្រៀង​ ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ដោយ​ក្នុងចំណោម​នោះ​ ​បេក្ខ​ជ​នក្មេងៗ​ចំនួន10រូប​បង្ហាញ​គឺជា​ក្ដី​សង្ឃឹម​ដ៏​ធំ​។​

​លោក​ ​សូរ​ ​ស្រណោះ​ ​នាយក​សាលា​បញ្ជាក់​បន្ថែម​ថា​ ​បេក្ខជន​ទាំង10រូប​ ​ជ្រើស​ចេញពី​ការប្រកួត​ធំ​មួយ​របស់​សាលា​សូ​ស្រណោះ​ ​ក្រោម​ការរៀបចំ​ពី​អ្នកជំនាញ​ជនជាតិ​បរទេស​ ​និង​មានការ​បើក​ចំហរ​ឱ្យ​ប្រលង​ជា​ទ្រង់ទ្រាយ​ធំ​ ​រាប់ទាំង​សិស្ស​ក្រៅ​សាលា​។​ ​ក្នុងចំណោម​ពួកគេ​ ​ទាំង10រូប​ ​មាន3នាក់​គឺជា​ម្ចាស់​បាន​ផង​ ​មេដាយមាស​ផង​ ​តាមរយៈ​ការ​ប្រលង​ក្នុង​ស្រុក​។​ ​លោក​ថា​ការ​ប្រលង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​ ​បេក្ខជន​ទាំងអស់​មានការ​ត្រៀមខ្លួន​ច្រើន​ ​ហើយ​ហេតុផល​ដែល​លោក​បញ្ជូន​អ្នក​ទៅ​ប្រកួត​ដល់ទៅ៩០រូប​ ​ច្រើនជាង៣លើក​កន្លងមក​ ​គឺ​ដោយសារតែ​មានការ​សហការ​ពី​មាតាបិតា​សិស្ស​ ​និង​ដោយសារតែ​ចង់​ឱ្យ​ក្មេង​ៗ​ទាំងនោះ​យល់ដឹង​ពី​បរិយាកាស​នៅក្នុង​ការប្រកួត​នោះ​ផង​។​ ​លោក​ថា​ ​លោក​នឹង​ពុះពារ​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការជំរុញ​កូនខ្មែរ​ឱ្យ​លើក​ពាន​ជើងឯក​លើឆាកអន្តរជាតិ​ ​ខណៈ​ដែល​ពានមាស​ ​កូនសិស្ស​របស់​លោក​ធ្លាប់​ទទួល​បាន​ច្រើន​ហើយ​។​ ​ក្នុង​នោះ​សាលា​ទាំងមូល​ក៏​នឹង​បន្ថែម​កម្មវិធី​ ​ដោយមាន​ទង​គ្រូ​បរទេស​ ​អោយ​មក​ជួយ​បង្វឹក​អោយ​ច្រើន​ ​មុន​តំណាង​កម្ពុជា​ទាំងអស់​ ​ចេញ​ប្រកួត​នៅដើម​ឆ្នាំ2020នោះ​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *