អាការ​ហើម​តាម​រាងកាយ​របស់​ស្ត្រី​ក្នុងអំឡុងពេល​មានគភ៌​

ស្ត្រី​ដែល​កំពុង​មានគភ៌​ តែង​ជួបនឹង​អាការ​ហើម​តាម​រាងកាយ​ រហូត​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​កង្វល់​ថា​ តើ​វា​អាច​នឹង​មានផល​ប៉ះពាល់​អ្វី​ដល់​រាងកាយ​ខ្លួនឯង​ និង​កូន​នៅក្នុង​ផ្ទៃ​ដែរ​ឬទេ​? ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចម្លើយ​ចំពោះ​ចម្ងល់​នេះ​មក​ជម្រាប​ជូន​។

អាការ​ហើម​ ឬមាន​អារម្មណ៍​ថា​ ខ្លួនឯង​ប៉ោង​ធំជាង​មុន​ក្នុងអំឡុងពេល​មានគភ៌​នេះ​ គឺជា​ប្រតិកម្ម​ខាង​ធម្មជាតិ​ដែល​មាន​ចំពោះ​បរិមាណ​របស់​វត្ថុរាវ​ក្នុង​រាងកាយ​ដែល​កើនឡើង​ ដែល​ស្ត្រី​មាន​គភ៌​ត្រូវ​ទទួលបន្ទុក​នេះ​ទៅ​គ្រប់​ទីកន្លែង​។ ស្ត្រី​មានគភ៌​ភាគច្រើន​នឹង​មាន​អារម្មណ៍​ថា​ ហើម​នៅ​ម្តុំ​កជើង​ និង​ប្រអប់ជើង​បើសិនជា​ត្រូវ​ឈរ​ក្នុងរយៈពេល​យូរ​ ស្ត្រី​ខ្លះ​មាន​អារម្មណ៍​ដឹង​ថា​ចិញ្ចៀន​ដែល​ពាក់​នៅនឹង​ម្រាមដៃ​ កាន់តែ​តឹងណែន​ឡើង​ ឬផ្ទៃមុខ​ក៏​ហើម​ឡើង​ដែរ​ជាដើម​។

អាការ​ហើម​ដែល​ចេះតែ​កើនឡើង​ជា​រឿយ​ៗក្នុងអំឡុងពេល​ថ្ងៃ​ និង​កាន់តែ​ហើម​ខ្លាំង​ឡើង​នៅ​ពេលល្ងាច​នេះ​ ច្រើនតែ​កើត​ចេញពី​ការ​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗក្នុង​ 1ថ្ងៃ​ៗរបស់​ស្ត្រី​មានគភ៌​ ឬមក​ពី​សភាព​ធាតុអាកាស​ដែល​ក្តៅ​ហប់​។ ទោះ​ជា​អាការ​ហើម​តាម​រាងកាយ​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​ ទើសទែង​មែន​ តែ​ជាទូទៅ​វិញ​ អាការ​ហើម​ក្នុងអំឡុងពេល​មានគភ៌​ដែល​ប្រាសចាក​អាការ​ជ្រៀត​ជ្រែ​កផ្សេង​ៗទៀត​នោះ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​ ឬកង្វល់​ និង​គ្មាន​គ្រោះថ្នាក់​អ្វី​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​គភ៌​ឡើយ​ តែបើ​សិន​ជា​ហើម​ខ្លាំង​ជ្រុល​ពេក​ ជួនកាល​អាច​កើតឡើង​ដោយសារតែ​សម្ពាធ​ឈាម​ខ្ពស់​ឡើង​ដូច្នេះ​ត្រូវ​ឧស្សាហ៍​សង្កេតមើល​អាការ​ និង​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ឬមន្ទីរ​សម្ភព​ បើសិន​ជា​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ព្រួយបារម្ភ​។

វិធី​កាត់បន្ថយ​អាការ​ហើម​តាម​រាងកាយ​ក្នុង​អំឡុង​ពេល​មានគភ៌​
– ការ​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ អាច​ជួយ​កាត់បន្ថយ​អាការ​ហើម​ឱ្យ​ស្រក​ចុះទៅ​វិញ​បាន​។ គេ​ជឿ​ថា​ មើម​ខ្ទឹមស​មើម​ខ្ទឹម​ក្រ​ហម​ស្រស់​ៗ និង​ផ្លែ​ប៉ោម​មានប្រសិទ្ធភាព​ល្អ​ពិសេស​ និង​គួរ​ចៀសវាង​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ ដែល​អាច​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ខ្វះ​ជាតិទឹក​បាន​។
– ព្យាយាម​ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជានិច្ច​ ជាពិសេស​ ការហាត់ប្រាណ​ដោយ​ការ​ដើរ​។
– ញ៉ាំទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់​ ក្នុង​ 1ថ្ងៃ​យ៉ាង​តិច​ពី​ 6 – 8កែវ​ ឬព្យាយាម​ទទួលទាន​បន្លែ​ ឬផ្លែឈើ​ណា​ដែល​មាន​ជាតិទឹក​ច្រើន​ ព្រោះ​បើស្ត្រី​មាន​គភ៌​ញ៉ាំទឹក​មិនបាន​គ្រប់គ្រាន់​នឹង​តម្រូវការ​ទេ​នោះ​ រាងកាយ​អាច​នឹង​ខំប្រឹង​ស្ទាក់​ទឹក​ទុក​នៅក្នុង​រាងកាយ​កាន់តែ​ច្រើនឡើង​ ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួនប្រាណ​កាន់តែ​ហើម​ខ្លាំង​ឡើង​ហ្នឹងឯង​។– រក​ពេលវេលា​សម្រាក​ឱ្យ​បាន​ច្រើន​នៅ​ពេលថ្ងៃ​ ពេលណាក៏ដោយ​ឱ្យ​តែ​មានឱកាស​ ដោយ​កល់​ជើង​ដាក់​ឱ្យ​ខ្ពស់​ជាង​ចង្កេះ​។
– ចៀសវាង​ពី​ការ​ឈរ​ក្នុងរយៈពេល​យូរ​។
– ការ​ធ្វើ​ម៉ាស្សា​បែប​បន្ធូរ​អារម្មណ៍​ ក៏អាច​កាត់បន្ថយ​អាការ​ហើម​បាន​ដែរ​។
– គួរ​គេង​ផ្អៀង​ខាងឆ្វេង​ដើម្បី​ចៀស​ពី​ការ​ទម្លាក់​ទម្ងន់​ខ្លួន​ទៅ​សង្កត់​សរសៃឈាមខ្មៅ​ធំ​ដែល​មានឈ្មោះ​ថា​ វេ​ណា​ខា​វ៉ា​ (Venacava​)៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

អត្ថបទស្រដៀងគ្នា