កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជេញបញ្ចីឈ្មោះកីឡាករវ័យក្មេងដែលល្អបំផុតប្រចាំតំបន់អាស៊ី ដែលមានសមាសភាពចុងក្រោយ 3រូប ដែលមានកីឡាករ DOAN VAN HAU (វៀតណាម), HIROKI ABE (ជប៉ុន), LEE KANG-IN (កូរ៉េខាងត្បូង)។
គួររំឭកផងដែរថា សៀង ចន្ធា របស់កម្ពុជាដែលសហព័ន្ធបានបញ្ជូនឈ្មោះទៅចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ Best Young Player of the Year ក្នុងកម្មវិធី AFC Annual Award នាពេលចុងឆ្នាំនេះ ត្រូវបានធ្លាក់ចេញពីបក្ខភាពប្រជែងពានរង្វាន់នេះហើយ។
កម្មវិធី AFC Annual Award ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានពានរង្វាន់ជាច្រើនប្រមាណជាង 30ប្រភេទ ដែលរួមមានទាំងកីឡាករឆ្នើម សហព័ន្ធល្អបំផុត គ្រូបង្វឹកឆ្នើម និងប្រភេទផ្សេងៗទៀតនៃកីឡាបាល់ទាត់ទាំងបុរស និងនារី៕