ក្រុមជម្រើសជាតិកម្ពុជាដែលស្ថិតនៅក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA WORLD CUP ជាមួយនឹងក្រុមចំនួន 4ទៀតដែលមាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ារ៉ែន និងហុងកុង។ ទោះបីជាអស់ឱកាសឡើងទៅឈរនៅកំពូលតារាងក៏ដោយ តែកម្ពុជាក៏នៅតែមានក្តីសង្ឃឹមបានឡើងទៅកាន់ World Cup ក្នុងនាមជាក្រុមល្អបំផុតលេខ2 ក្នុងចំណោមក្រុមទាំង4 ប្រចាំទ្វីបអាស៊ីដែរ។
ឆ្លងកាត់ 5ប្រកួតកន្លងមកនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតក្នុងទឹកដីខ្លួនឯងចំនូន 3ប្រកួត និងក្រៅទឹកដី2ប្រកួត បើគិតទៅលើលទ្ធផលវិញ កម្ពុជាទទួលបានលទ្ធផលស្មើ1 និងចាញ់4 និងមានតែ 1ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ ខណៈដែលត្រូវគេស៊ុតចូលសរុប 22គ្រាប់ និងស៊ុតចូលគេវិញតែ 1គ្រាប់ប៉ុណ្ណោះ។
គួររំឭកដែរថា ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិហុងកុងក្នុងលទ្ធផល 0ទល់នឹង2 កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅនេះ៕