ក្រោមការដឹកនាំរបស់លោក Park Hang-Seo លោកបានជ្រើសរើសយកកីឡាករលើសអាយុ 2នាក់ សម្រាប់ឈុតជម្រើសជាតិវៀតណាមដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games លើកទី30 នៅប្រទេសហ្វីលីពីន ដែលនឹងចាប់ផ្ដើមពីចុងខែវិច្ឆិកានេះតទៅ។ សម្រាប់វិញ្ញសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះ គឺកំណត់ត្រឹមអាយុ 22ឆ្នាំចុះក្រោមប៉ុណ្ណោះ ប៉ុន្តែអាចដាក់អ្នកលើសអាយុចូលរួមបាន 2នាក់។
ក្នុងនោះវៀតណាមបានជ្រើសរើសកីឡាករ 2រូបគឺ Nguyen Trong Hoang (ខាងឆ្វេង) និង Do Hung Dung (ខាងស្តាំ) ។
Nguyen Trong Hoang គឺជាកីឡាករខ្សែបម្រើការពារ មានវ័យ 30ឆ្នាំ ខណៈកីឡាកររូបនេះតែងមានឈ្មោះក្នុងឈុតធំតាំងពីឆ្នាំ2009 មកទល់បច្ចុប្បន្ន។ ចំណែក Do Hung Dung មានតួនាទីជាខ្សែបម្រើឆ្នើមរបស់ក្លឹប Ha Noi FC ដែលធ្លាប់បានជួយឱ្យក្លិបនេះលើកពានលីកកំពូលវៀតណាម 3សម័យកាល ព្រមទាំងជាសមាជិកម្នាក់ដែលបានជួយឱ្យឈុតធំរបស់វៀតណាមបានលើកពាន AFF Suzuki Cup កាលពីឆ្នាំទៅមិញទៀតផង។ បច្ចុប្បន្នកីឡាកររូបនេះមានអាយុ 26ឆ្នាំ៕