ឆ្នាំ2020​ សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ក្នុង​អត្រា​ 6.5​% តែ​ចំណូល​ប្រជាពលរដ្ឋ​ម្នា​ក់ៗ​កើនឡើង​

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​ ឬហៅ​ម្យ៉ាងទៀត​ថា​ ច្បាប់​ថវិកាជាតិ​ឆ្នាំ2020​ ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី25​ ខែតុលា​ ឆ្នាំ2019​ កន្លងទៅ​នេះ​បានសម្រេច​អនុម័ត​ទាំងស្រុង​ហើយ​។

យោង​តាម​ស្ថានភាព​ថវិកាជាតិ​ចំណូល​ក្នុង​ប្រទេស​ ថវិការដ្ឋ​ ឬថវិកាជាតិ​ត្រូវ​បាន​គ្រោង​ប្រើ​ក្នុង​ចំនួន​ 26,336,443លាន​រៀល​ (6496លាន​ដុល្លារ​)ស្មើនឹង​ 22.13​%នៃផ.ស.ស​ កើនឡើង24.3​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​។ បូក​បញ្ចូល​ចំណូល​មូលធន​ក្រៅប្រទេស​ 6,303,190លាន​រៀល​) ស្មើ​ប្រមាណ​ 8,051លាន​ដុល្លារ​ ក្នុង​នោះ​ចំ​ណូល​ចរ​ន្ដ​ថ្នាក់​ជាតិ​ស្មើនឹង​ 23,899,324លាន​រៀល​ (ដែល​រួមមាន​ចំណូល​សារពើពន្ធ​ 21,091,145លាន​រៀល​ និង​ចំណូល​មិនមែន​សារពើពន្ធ​ 2,808,179លាន​រៀល​) ស្មើនឹង​ប្រមាណ​ 5895លាន​ដុល្លារ​។

ការ​ចំណាយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ2020​ ត្រូវ​បាន​គ្រោង​ចំនួន​ 33,339,633លាន​រៀល​ ឬស្មើនឹង​ប្រមាណ​8,223លាន​ដុល្លារ​ ត្រូវជា​ 28.01​%នៃផ.ស.ស​ គឺ​មាន​កំណើន​ 22.7​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ដែល​ក្នុង​នោះ​ 1-ចំណាយ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន19,818,306​លាន​រៀល​ ស្មើនឹង4,888លាន​ដុល្លារ​ ត្រូវជា​ 16.65​%នៃផ.ស.ស​ គឺ​មាន​កំណើន​ 10.7​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ និង​ 2-ចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន​ 13,521,327លាន​រៀល​ ស្មើនឹង​ប្រមាណ​ 3,335លាន​ដុល្លារ​ ត្រូវជា​ 11.36​% នៃផ.ស.ស​ គឺ​មាន​កំណើន​ 46.1​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​។

តាម​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​អត្រា​ 6.5​% ដែល​កំណើន​នេះ​ មាន​ការ​ថមថយ​ បើ​ធៀប​ទៅ​នឹង​កំណើន​ឆ្នាំ2019​ ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ អាច​សម្រេច​បាន​ 7.1​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ផ. ស.ស​ (GDP​)។ កំណើន​សេដ្ឋកិច្ច​ 6.5​%នេះ​ ត្រូវ​បាន​ទ្រទ្រង់​ដោយ​វិស័យ​សំ​ខាន់​ៗចំនួន3​ រួមមាន​៖ កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ កំណើន​វិស័យ​សេវាកម្ម​ និង​កំណើន​វិស័យ​កសិកម្ម​ ខណៈ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ស្ថិត​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ ក្នុង​អត្រា​ 2.9​% ក្នុង​ឆ្នាំ2020​។

ជាមួយនឹង​ការសម្រេច​បាន​ក្នុង​អត្រា​ 6.5​% ដែល​កំណើន​សម្រាប់​ឆ្នាំ2020​ ស្ថិត​នេះ​នៅក្នុង​រង្វង់​119,034,229លាន​រៀល​ សមមូល​នឹង​មាន​ប្រមាណ​ 29,362លាន​ដុល្លារ​អាមេរិក​ ហើយ​ផ.ស.សស​ម្រាប់​មនុស្សម្នាក់​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,816​ដុល្លារ​អាមេរិក​ធៀប​នឹង​ 1,679ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2019​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ក្នុងនាម​ជា​វិស័យ​ឯកជន​ ខ្ញុំ​មិន​ហ៊ាន​ផ្តល់​មតិ​អំពី​គម្រោងថវិកា​សម្រាប់​ឆ្នាំ​ 2020​ របស់​រាជ​រដ្ឋ​ភិបាល​ទេ​ ព្រោះ​មិន​យល់​ស៊ីជម្រៅ​ពី​បញ្ហា​នេះ​ ប៉ុន្តែ​ខ្ញុំ​អាច​ពន្យល់​ពី​ការ​ព្យាករ​ត្រង់​ចំណុច​ថា​ កំណើន​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំ2020​ ដែល​មានការ​ព្យាករ​ថា​ នឹង​កើនឡើង​ត្រឹមតែ​ 6.5​% តែ​កំណើន​នៃ​ចំណូល​របស់​ប្រជាជន​ម្នា​ក់ៗ​ នៅតែ​មាន​កំណើន​ដល់​ 1,816ដុល្លារ​អាមេរិក​ ធៀប​នឹង​ 1,679ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2019​”។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ ធម្មតា​ការ​ព្យាករ​វា​មិន​ទាន់​ពិតប្រាកដ​ទេ​ ប៉ុន្តែ​កំណើន​ក្នុង​បុគ្កល​ម្នា​ក់ៗ​កើន​ឡើង​មក​ពី​ទំហំ​ចំណូល​ធំជាង​មុន​។ លើក​មុន​ការ​ព្យាករ​សម្រាប់​ឆ្នាំ2019​ កំណើន​ 7.1​% តែ​ចំណូល​ផ.ស.សតូច​ ឯការ​ព្យាករ​បន្ទាប់​សម្រាប់​ឆ្នាំ2020​ មាន​ត្រឹម​ 6.5​% តែ​ចំណូល​សរុប​មាន​ទំហំ​ធំជាង​។ ដូច្នេះ​ទើប​ចំណូល​បុគ្គល​ម្នា​ក់ៗ​កើនឡើង​។ លោក​ឧកញ៉ា​បានប្រៀប​ធៀប​ទៅ​នឹង​ចំណូល​ផ.ស.ស​របស់​ប្រទេស​មហាអំណាច​អាមេរិក​ និង​ចិន​ថា​ ចំណូល​ផ.ស.សរ​បស់​គេ​ ភាគរយ​តិចណាស់​ត្រឹម​ 0,5​% ឬ 1% ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ទាំង2មាន​ចំណូល​ ផ.ស.ស​ 7%ក្នុង1ឆ្នាំ​ដូច​ប្រទេស​យើង​វិញ​នោះ​ មិនដឹងជា​ពាណិជ្ជកម្ម​របស់​គេ​ទទួល​បាន​កម្រិត​ណា​នោះ​ទេ​។

ជាមួយគ្នា​នេះ​ដែរ​ គម្រោង​វិនិយោគ​ផ្ទាល់​ដោយ​ហិរញ្ញប្បទាន​ក្នុង​ប្រទេស​នៅ​ថ្នាក់​ជាតិ​មាន​កំណើន​170.2​% ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ហើយ​ត្រូវជា​ 4.22​%នៃ​ ផ.ស.ស​ គឺ​ដោយសារ​ការ​គ្រោង​ប្រើប្រាស់​ក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មួយចំនួន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បន្ថែម​។

នៅ​ឆ្នាំ2020​ ខាងមុខនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​អាច​ខ្ចីប្រាក់​បរទេស​ជិត​ 2ពាន់​លាន​ដុល្លារ​អា​ មេ​រិក​ ឬប្រមាណ​ 1,400លាន​ SDR​ (ជាខ្នាត​កណ្ដាល​មួយ​សម្រាប់​វាយតម្លៃ​នៃ​លុយ​) បន្ថែម​ទៀត​បាន​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ខណៈ​បំណុល​សរុប​មាន​ជាង​ 7ពាន់​លាន​ដុល្លារ​។ ប្រាក់កម្ចី​នេះ​ ប្រើ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់​មួយចំនួន​ដូចជា​ ថាមពល​ ធារាសាស្ត្រ​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​អាទិភាព​មួយចំនួន​ទៀត​ដូចជា​៖ គម្រោង​ក្នុង​វិស័យ​កសិកម្ម​ សុខាភិបាល​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហិរញ្ញវត្ថុ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​អប់រំ​។

កម្ចី​នេះ​ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ខ្ចីប្រាក់​ពី​ប្រទេស​ជា​មិត្ត​ និង​អង្គការ​ដៃគូ​ អភិវឌ្ឍន៍​អនុវត្ត​លើ​គម្រោង​សំ​ខាន់​ៗចំនួន​ 29គម្រោង​ក្នុងចំណោម​គម្រោង​សរុប​ចំនួន32​។ គម្រោង​ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ទទួល​កម្ចី​នោះ​រួមមាន​៖ ជាមួយ​ធនាគារពិភពលោក​(WB​)ចំនួន​ 3 គម្រោង​។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន​ 7គម្រោង​។ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ចំនួន​ 1គម្រោង​។ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​ 8គម្រោង​។ ប្រទេស​ជប៉ុន​ចំនួន​ 2គម្រោង​។ សាធារណរដ្ឋ​កូរ៉េ​ចំនួន​ 3គម្រោង​។ សាធារណរដ្ឋ​បារាំង​ចំនួន​ 3គម្រោង​។ ព្រះរាជាណាចក្រ​ថៃ​ចំនួន​ 1គម្រោង​ និង​សាធារណរដ្ឋ​ឥណ្ឌា​ចំនួន​ 1គម្រោង​។

ឧកញ៉ា​ លឹម​ ហេង​បាន​បញ្ជាក់​ថា​៖“យោង​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ2020​ ខ្ញុំ​យល់ថា​ ស្ថិរភាព​សេដ្ឋកិច្ច​របស់​យើង​នៅតែ​អាច​រក្សា​បាន​ល្អ​ដោយសារតែ​យើង​បាន​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ដូចជា​នៅក្នុង​សហគមន៍​អឺរ៉ុប​ខាងកើត​ អឺ​រ៉ា​ស៊ី​ EURASIA​ (អឺរ៉ុប​-អាស៊ី​) ផ្លូវ1​ ខ្សែក្រវាត់1​ របស់​ចិន​ដែល​កំពុង​អនុវត្ត​ ខ្ញុំ​គិតថា​ សេដ្ឋកិច្ច​យើង​នៅ​រក្សា​ស្ថិរភាព​បាន​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា​៖“ខ្ញុំ​ក៏​សូម​បញ្ជាក់​ពី​ប្រទេសជិតខាង​យើង​ ដូចជា​វៀតណាម​ជាដើម​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ពេល​គាត់​ជំរុញ​សេដ្ឋកិច្ច​ ត្រូវ​នាំចេញ​ទៅបរទេស​ គាត់​ខ្វះ​វត្ថុធាតុដើម​ គាត់​ត្រូវ​រក​យើង​ជា​អ្នក​ផលិត​វត្ថុធាតុដើម​(ពាក់ព័ន្ធ​ផលិត​ផលកសិ​-ឧស្សាហកម្ម​)។ ហេតុនេះបានជា​មានការ​ស្នើ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម​ ខណៈ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅកាន់​វៀតណាម​កាលពី​ពេល​ថ្មី​ៗនេះ​ ក៏​សម្រេច​ឱ្យ​បង្កើត​លើទឹក​ដី​កម្ពុជា​ និង​អាច​នាំចេញ​ទៅបរទេស​បាន​ ដែល​នេះ​ជា​ផល​ចំណេញ​ខាងសេដ្ឋកិច្ច​ដ៏​ល្អ​ ហើយ​យើង​ក៏បាន​ទទួលផល​ប្រយោជន៍​ក្រោយពី​យើង​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“យើង​ក៏​មាន​កិច្ច​ព្រមព្រៀង​អាស៊ាន​ (Asian​-EBA​) ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ EBA​ នៅ​ឆ្នាំក្រោយ​បាន​ផង​ដែរ​ ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ចូលរួម​បង្កើន​សេដ្ឋកិច្ច​យើង​បាន​មួយ​កម្រិត​ដែរ​”។

សរុប​ជា​រួម​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជឿជាក់​ថា​ ថវិកា​ឆ្នាំ2020​ នឹង​ដើរតួ​នាទី​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​អាច​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​បាន​ ហើយក៏​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ ជាពិសេស​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ ការ​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​សាធារណៈ​ និង​ការចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​របស់​ជាតិ​ និង​ប្រជាជន​ ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ស្របតាម​ទិសដៅ​នៃ​ការកែទម្រង់​ស៊ីជម្រៅ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ព្រមទាំង​បន្ត​គាំទ្រ​ការ​វិនិយោគ​ចាំបាច់​នានា​ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន...

រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ទី១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម...

ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤...

ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

អត្ថបទស្រដៀងគ្នា