នាយកប្រតិបត្តិក្រុមហ៊ុន Amazon បានប្រកាសជាផ្លូវការនូវដំណឹងល្អមួយដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន អាចស្ដាប់ចម្រៀងអនឡាញដោយមិនគិតលុយ និងមិនចាំបាច់បង់កញ្ចប់ទឹកប្រាក់ប្រចាំខែ ឬ Subscribe ប្រភេទ Premuim អ្វីនោះទេ។ ករណីនេះអាចធ្វើបាន លុះត្រាតែប្រើប្រាស់ផលិតផល Amazon Echo ដែលជាផលិតផលឧបករណ៍ចាក់ចម្រៀងផ្ទាល់របស់ Amazon ដែលកំពុងលក់ដាច់ខ្លាំង។
យោងតាមប្រភពពី Businesinder និង WallJurnalSteet បានលើកឡើងថា ដំណឹងនេះហាក់ល្អសម្រាប់អ្នកប្រើប្រាស់ ក៏ប៉ុន្តែវាប៉ះពាល់ដល់ការរកស៊ីរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកម្សាន្តអនឡាញដូចជា Spotity អាចនឹងបាត់បង់ចំណូលដល់ទៅ 4.9% ឬ 5% គិតជាសាច់ប្រាក់ប្រមាណជា 140.26លានដុល្លារ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ។
តួលេខដ៏គួរឱ្យបារម្ភនេះដែរ អាចជាយុទ្ធសាស្រ្តទាញយកទីផ្សាររបស់ Amazon ពីសេវាកម្មដែលមានអតិថិជនមិនសូវច្រើនក្នុងដៃ ដូច Spotity ។
បើការធ្វើទីផ្សារបែបនេះបានជោគជ័យ ប្រាកដណាស់ក្រុមហ៊ុនទាំងនោះនឹងមានជម្លោះ។ ចំណែកក្រុមហ៊ុន ByteDance ដែលនៅពីក្រោយផលិតផល TikTik ជាទម្រង់វីដេអូ ហ្វ្រ៊ី ដែរនោះ កំពុងកើបលុយយ៉ាងសម្បើមពីអ្នកប្រើប្រាស់តាមរយៈវិធីផ្សេងៗ៕