ឆ្នាំ2020​ ​បញ្ឈប់​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​តំបន់​ភ្នំ​បាក់ខែង​

ចាប់ពី​ដើមឆ្នាំ2020​ ​តទៅ​ ​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​ភ្នំ​បាក់ខែង​ក្នុង​តំបន់​អង្គរ​ ​ខេត្តសៀមរាប​ ​នឹង​លែងឱ្យ​មានដំណើរ​ការ​តទៅទៀត​ហើយ​ ​ដោយសារ​សត្វ​ដំរី​ទាំងនោះ​ ​នឹង​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យទៅ​រស់នៅ​តាម​បែប​ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​វិញ​។​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ ​លោក​ ​ឡុង​ ​កុសល​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ ​និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី15​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​ថា​ ​គិត​រហូតមកដល់​ព្រឹក​ថ្ងៃទី15​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​មាន​សត្វ​ដំរី​ចំនួន​ ​5ក្បាល​ហើយ​ ​ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ ​ជាទី​តាំង​ដែល​ដំរី​ទាំងនោះ​ ​ត្រូវ​បាន​លែងឱ្យ​មាន​សេរីភាព​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​40គីឡូម៉ែត្រ​ពីទី​រួម​ខេត្តសៀមរាប​ ​ពោល​គឺ​ស្ថិតនៅ​ក្នុង​ភូមិ​បុស្ស​ធំ​ ​ឃុំ​ខ្នា​ពោធិ៍​ ​ស្រុក​សូទ្រនិគម​ ​ក្នុង​ខេត្តសៀមរាប​។​ ​

​ ​ចំពោះ​ការ​ដឹកជញ្ជូន​សត្វ​ដំរី​ទាំងនេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​ ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ពោល​គឺ​ដឹកជញ្ជូន​តាម​រថយន្ត​នៅ​ព្រឹក​ថ្ងៃទី14​ ​ចំនួន​ ​2ក្បាល​ ​និង​ ​ព្រឹក​ថ្ងៃទី15​ ​ចំនួន​ ​3ក្បាល​បន្ថែម​ទៀត​ ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សត្វ​ដំរី​ទាំងនោះ​មានជីវិត​រស់នៅ​តាម​បែប​ធម្មជាតិ​របស់​ពួកវា​ ​ក៏ដូចជា​ការ​អភិរក្ស​សត្វ​ដំរី​ទាំងនោះ​ផង​ដែរ​។​

​ ​លោក​ ​ឡុង​ ​កុសល​ ​បាន​បញ្ជាក់​ថា​ ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ធ្វើការ​ដឹកជញ្ជូន​សត្វ​ដំរី​ជា​បណ្ដើរ​ៗ​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​សំដៅ​ទៅ​រក​ការបញ្ឈប់​ជាស្ថាពរ​នូវ​សកម្មភាព​អាជីវកម្ម​ក្នុង​ការ​យក​សត្វ​ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​ ​ចាប់ពី​ដើមឆ្នាំ2020​ ​តទៅ​។​

​ ​នាយក​អង្គការ​ការពារ​សត្វ​ដំរី​ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ ​លោក​ ​ឃុន​ ​ដី​យ៉ូន​ ​បានឱ្យ​ដឹង​ថា​៖​«​ ​ដំរីស​រុ​បនៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ ​68ក្បាល​ ​ក្នុង​នោះ​នៅ​ខេត្តមណ្ឌលគិរី​មាន​ ​38ក្បាល​។​ ​លើស​ពីនេះ​ ​នៅ​ខេត្តមណ្ឌលគិរី​ ​នៅ​មិនទាន់​មាន​សួនសត្វ​ធំ​ទូលាយ​ ​សម្រាប់​ចិញ្ចឹមសត្វ​ព្រៃ​ ​និង​សត្វ​ដំរី​ ​នៅឡើយ​ទេ​ ​យើង​អត់​ទាន់​មាន​សួនឧទ្យាន​ណាមួយ​សម្រាប់​រក្សា​ដំរី​ឱ្យ​ធំ​តែម្ដង​ទេ​។​ ​ខ្ញុំ​អត់​ចង់​ថែរក្សា​វា​ដូច​នៅ​ភ្នំ​តាម៉ៅ​ទេ​ ​ផ្ទៃដី​តូច​ ​ខ្ញុំ​ចង់បាន​រាប់​ម៉ឺន​ហិ​ក​តា​ ​នៅ​ដែន​ជម្រក​កែវសីមា​ ​មានផ្ទៃ​ដី​ ​3ម៉ឺន​ហិ​ក​តា​ ​គឺ​ដាក់​ ​3ម៉ឺន​ហិ​ក​តា​តែម្ដង​ ​អត់​ចង់​ដាក់​ក្នុង​ទ្រុង​ទេ​»​។​ ​

​ ​លោក​បញ្ជាក់​ថា​៖​«​យើង​មានការ​ថយ​ចុះដី​ព្រៃ​សម្រាប់​ចិញ្ចឹមសត្វ​ព្រៃ​ ​និង​សត្វ​ដំរី​ ​ដោយសារ​ព្រៃ​រេចរឹល​ ​ហើយ​ចម្ការ​មនុស្ស​កើនឡើង​ ​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ​ ​ដែល​ជា​ជម្រក​របស់​ដំរីព្រៃ​ ​បង្ក​ប៉ះពាល់​ជីវសាស្ត្រ​ដំរី​ ​ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​បាន​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​ ​ធ្វើចម្ការ​ ​រំខាន​ការ​ចិញ្ចឹមជីវិត​សត្វ​ដំរីព្រៃ​»​៕​

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣...

ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ...

អត្ថបទស្រដៀងគ្នា