ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី30 ឆ្នាំ2019 នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន 510នាក់ ក្នុងចំណោមអត្តពលិកសរុប 9,840នាក់ ដោយក្នុងនោះកម្ពុជាឈរនៅលេខ4 ពីលើទីម័រ ប្រ៊ុយណេ និងឡាវ ដែលបញ្ជូនអត្តពលិកទៅច្រើនជាប្រចាំព្រឹត្តិការណ៍នេះ ខណៈដែលប្រទេសហ្វីលីពីន មានអត្តពលិកដល់ទៅ 1,868នាក់។
តារាងចំនួនអត្តពលិកចូលរួមស៊ីហ្គេមតាមប្រទេសនីមួយៗ ៖
1.ហ្វីលីពីន (ម្ចាស់ផ្ទះ) ៖ 1,868នាក់
2.ឥណ្ឌូនេស៊ី ៖ 1,702នាក់
3.សិង្ហបុរី ៖ 1,591នាក់
4.ថៃ ៖ 1,473នាក់
5.ម៉ាឡេស៊ី ៖ 1,076នាក់
6.មីយ៉ាន់ម៉ា ៖ 952នាក់
7.វៀតណាម ៖ 890នាក់
8.កម្ពុជា ៖ 510នាក់
9.ឡាវ ៖ 419នាក់
10.ប្រ៊ុយណេ ៖ 247នាក់
11.ទីម័រខាងកើត ៖ 221នាក់ ៕
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី30 ឆ្នាំ2019 នេះ នៅប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី30 វិច្ឆិកា រហូតដល់ថ្ងៃទី11ធ្នូ ឆ្នាំ2019 ដោយមានកីឡាចំនួន 58ប្រភេទ និងជាង 530វិញ្ញាសាត្រូវបានដាក់ឱ្យប្រកួតប្រជែង៕