កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានបង្ហាញពីសមាសភាពក្រុមប្រចាំទ្វីបអាស៊ីទាំងអស់ដែលជាប់កម្រិតក្លិបអាជីព ក្នុងនោះនៅក្នុងចំណោមក្លិបនៅលីកកំពូលកម្ពុជាទាំង14 មានតែក្លិបចំនួន 3ប៉ុណ្ណោះដែលបានទទួលអាជ្ញាប័ណ្ណក្លិបអាជីពនេះ។
អាជ្ញាប័ណ្ណក្លិបដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ត្រូវមានលក្ខណៈពិសេសមួយចំនួនដើម្បីទទួលបានដូចជា គ្រូបង្វឹកក្រុមធំ, មានយុវជនយ៉ាងតិច 2ក្រុម ហើយចូលរួមក្នុងលីកយុវជន ជាមួយនឹងគ្រូដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក, មានកីឡដ្ឋានស្តង់ដា ជាដើម។
ក្លិបទាំង៣នោះ រួមមានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, ក្លិបបឹងកេត និងក្លិបអង្គរថាយហ្គើរ។ ចំពោះក្លិបដែលតែងតែទទួលបានអាជ្ញាប័ណ្ណនេះជារៀងរាល់ឆ្នាំ ដូចជាភ្នំពេញក្រោន បែរជាមិនមានឈ្មោះនៅក្នុងបញ្ជីឆ្នាំនេះទៅវិញ៕