កាលពីល្ងាចថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2019 វេលាម៉ោង 6:30យប់ នៅពហុកីឡដ្ឋានជាតិ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ របស់ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើជាមួយនឹងក្រុមជម្រើសជាតិម៉ុងហ្គោលីក្នុងលទ្ធផល 1ទល់នឹង1។
ទោះបីជាមិនអាចយកឈ្នះទៅលើក្រុមឡើងទម្រង់លេងម៉ុងហ្គោលីក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានដាក់សម្ពាធស្ទើរតែពេញទាំង 2តង់ទៅលើក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី។ ក្នុងនោះដែរកម្ពុជា ការដាក់សម្ពាធដ៏ខ្លាំងនេះ បែរជាធ្វើឱ្យកម្ពុជាភ្លាត់ស្នៀតដាច់មាត់ រហូតធ្វើឱ្យម៉ុងហ្គោលីរកបាន 1គ្រាប់នាំមុខមុន តែកម្ពុជាបានតាមយក 1គ្រាប់មកវិញ ដោយបាល់ប៉េណាល់ទី ដែលធ្វើបានសម្រេចបានដោយកីឡាករ កែវ សុផេង។
បន្ទាប់ពីបញ្ចប់ការប្រកួតនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងហោះទៅហុងកុង នៅម៉ោង 7ល្ងាចថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនលេងទល់នឹងក្រុមហុងកុងនៅថ្ងៃទី19 ស្អែកនេះ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022៕