ក្រោយពីបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍វគ្គជម្រុះ AFC U-19 Championship 2020 Qualifiers ពីថ្ងៃទី2 ដល់ទី10 ខែវិច្ឆិកា ឆ្នាំ2019 នៅពហុកីឡដ្ឋានជាតិ ដែលក្រុមជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អ តាមរយៈការឆ្លងកាត់ការប្រកួត 4លើក ឈ្នះ 3លើក និងចាញ់ 1លើក ដោយស៊ុតបានបញ្ចូលទីបានដល់ទៅ 18គ្រាប់ និងរបូតទៅវិញតែ 6គ្រាប់ប៉ុណ្ណោះ។
ដើម្បីជាការលើកទឹកចិត្តដល់ការសម្រេចបាននូវលទ្ធផលដ៏ល្អបែបនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្តល់នូវកញ្ចប់ថរិការបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សរុបទាំងអស់ 128លានរៀលដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម19ឆ្នាំ និងក្រុមការងារគ្រូបង្វឹក ដែលធ្វើឱ្យម្នាក់ៗទទួលបានទឹកប្រាក់ចំនួន 1លានរៀល។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 19ឆ្នាំ កំពុងស្ថិតនៅលំដាប់លេខ5 បណ្តោៈអាសន្នដដែលក្នុងចំណោមក្រុមល្អលេខ2 ទាំង5 ដែលនឹងត្រូវឡើងទៅលេងវគ្គបន្ត ដោយត្រូវរង់ចាំមើលលទ្ធផលការប្រកួតរបស់ពូលA សិន ដែលនឹងត្រូវលេងពីថ្ងៃទី22 ដល់ថ្ងៃទី30 ខែវិច្ឆិកា 2019 នៅប្រទេសអូម៉ង់សម្រាប់វគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020៕