ថ្មីៗនេះតាមរយៈបណ្ដាញសង្គមរបស់អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន លោក រិទ្ធ អូមេហ្កា បានបង្ហោះរូបភាពជាច្រើន និងសារថា «អគុណមែនទែនចំពោះមិត្តភក្តិ បងប្អូនទាំងអស់គ្នា ដែលបានមកគាំទ្រ #QKCLUB។ តាំងពីចាប់ផ្តេីមមកទាំងមិនទាន់មានអ្នកស្គាល់ ទាំងមិនទាន់មានមនុស្សមកច្រេីន តែរយះពេល3ខែនេះ គឺមានគេស្គាល់ #QKCLUB កាន់តែច្រេីនទៅៗ រហូតរាល់ថ្ងៃនេះអត់មានកន្លែងអង្គុយ ពេញៗរាល់ថ្ងៃ។ ខ្ញុំសន្យាថានឹងមានអ្វីកាន់តែពិសេសជូនទៅដល់អ្នកទាំងអស់គ្នាបន្តទៀត នៅ #QKCLUB»។
សូមជម្រាបថា តាំងពីមានវត្តមានក្នុងជំនួញបើកក្លឹបជាមួយតារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ គេកត់សម្គាល់ថា អ្នកដឹកនាំសម្ដែងរូបនេះធ្វើឱ្យអតីតក្លិបថោន ដែលប្ដូរឈ្មោះថ្មីថា QKCLUB ល្បីឈ្មោះយ៉ាងខ្លាំង។ ក្លឹបកម្សាន្ដរាត្រីនេះនៅក្រោមការខ្នះខ្នែងរបស់លោក ដែលគេកត់សម្គាល់ឃើញថា ទាក់ទាញអ្នកទៅកម្សាន្តស្ទើរតែនាំមុខគេនាពេលចុងក្រោយ ដោយអាចនិយាយបានថា ទើបតែមានវត្តមានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប្រជែងទីផ្សារមិនធម្មតា។
បើផ្អែកលើការបង្ហោះរបស់លោក បានធ្វើឱ្យគេមើលឃើញភ្លាមៗថា មើលឃើញភ្លាមថាលោកជោគជ័យក្នុងជំនួញគ្រប់គ្រងក្លិបលើកដំបូង ខណៈដែលពេលកន្លងមក លោកមិនដែលមានបទពិសោធន៍លើជំនួញមួយនេះទាល់តែសោះ។ លោកត្រូវបានគេស្គាល់តែលើជំនាញផលិតMV និងមុខរបរបើកលក់ស៊ុបខ្យង Omega ប៉ុណ្ណោះ ទើបជាការកោតសរសើរ នៅពេលការងារបើកក្លិប គឺជាមុខរបរមិនងាយនឹងធ្វើអោយជោគជ័យ ប៉ុន្តែលោកអាចធ្វើអោយក្លិបមួយនេះ ល្បីឈ្មោះមិនប្រើពេលយូរ។ ជាក់ស្ដែង នៅក្នុងសង្គមសិល្បៈ និង សង្គមអ្នកនិយមក្លិបរាត្រី ស្ទើរមិនមានអ្នកណា មិនជ្រួលជ្រួលនឹងក្លិប QK នេះទេ។ លោក Rith Omega ក៏ត្រូវគេកត់សម្គាល់កំពុងជោគជ័យលើមុខជំនួញលក់យីហោ ស៊ុបខ្យង Rith Omega ស្របគ្នាផងដែរ ដោយគេឃើញហាងស៊ុបខ្យងយីហោនេះ លេចឡើងច្រើនកន្លែង៕