ស្ថិតិចេញផ្សាយដោយ Counterpoint (ជាអ្នកជំនាញផ្នែកស្ថិតិនៃសញ្ញាក្រាហ្វិកឡើង ឬចុះនៃក្រុមហ៊ុនផលិតស្មាតហ្វូននានា) បានបង្ហាញពីការលក់ចេញទូរស័ព្ទស្មាតហ្វូននៅក្នុងត្រីមាសទី3 នៃឆ្នាំ2019។
ទិន្នន័យដែលមានព្រួញសញ្ញាក្រាហ្វិកធ្លាក់ចុះជារួមសម្រាប់ទីផ្សារទូរស័ព្ទទាំងមូល ប៉ុន្តែមានទូរស័ព្ទថ្មីម៉ាក Realme ស្រាប់តែមានសញ្ញានៃការលក់ងើបឡើងខុសពីម៉ាកដទៃនោះគឺ ការលក់ចេញទូរស័ព្ទបានច្រើនជាង 10 លានគ្រឿងក្នុងត្រីមាសទី3 កើនឡើង 80% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្ទុះដ៏ល្អនេះ បើគិតទៅ គឺកើនឡើងស្ថិតនៅក្នុងលំដាប់កំពូលតែម្តង បើប្រៀបធៀបនឹងម៉ាកទូរស័ព្ទដទៃ (ឈរលើលេខ4 ទូទាំងពិភពលោក) ប្រការនេះហើយដែលជារឿងមួយមិនធា្លប់មានពីមុនមកនោះ។
សម្រាប់ការកើនឡើងនៃចំណូលលក់ និងចំនួនផលិតបែបនេះ ម៉ាកយីហោថ្មោងថ្មីមួយនេនឹងបញ្ចេញ Realme 5 Series( 5 ឬ 5 Pro) មកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះហើយ និងមានតម្លៃសមរម្យជាមួយនឹងសមត្ថភាពខ្ពស់ រូបរាងស្អាត គួរទាក់ទាញនិងគួរឱ្យចង់ចាប់កាន់ទៀតផង។ ចំណែកម៉ូដែលកំពុងលក់នៅអឺរ៉ុប មានដូចជា X2 Series(X2 និង X2 Pro), Realme 6 ជាដើម។ សម្រាប់ Realme 5 Pro តម្លៃចាប់ផ្តើម ខ្ទង់ប្រមាណជា 219 ដុល្លារ(RAM 4GB មេម៉ូរី 128GB) ឯ RAM 8GB មេម៉ូរី 218GB តម្លៃ 347 ដុល្លារ៕