ដូចដែលគេបានដឹងគ្រប់គ្នាថា អាជីវកម្មសាច់សុនខនៅកម្ពុជា មានរូបភាពលួចលាក់តែមានលក្ខណៈធំទូលាយ និងមានបណ្តាញពាណិជ្ជកម្មជាខែ្សចង្វាក់ ខុសពីកន្លែងសត្វឃាតដទៃទៀត ។ កន្លែងសុនខឃាត គ្មានការត្រួតពិនិត្យខាងអនាម័យ សុខភាពអ្វីនោះទេ ហេីយអ្នកបរិភោគសាច់សុនខភាគច្រេីនមានអាយុពី18-29ឆ្នាំ។
នៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានសត្វឆ្កែមួយក្បាលត្រូវបានគេដឹកយកទៅត្រៀមធ្វើនិងធ្វើម្ហូបទៅហើយស្រាប់តែមានគេជួយសង្គ្រោះជីវិតទាន់ដោយការទិញឆ្កែមួយក្បាលនេះពីអ្នកដឹកក្នុងតម្លៃ170,000៛ ដើម្បីប្រលែងវាឱ្យមានសេរីភាពនិងមានជីវិត។ បើតាមរបាយការណ៍អង្គការមួយនៅកម្ពុជាក៏បង្ហាញឱ្យដឹងថា មានសត្វសុនខមិនតិចជាង200,000ក្បាលទេក្នុងមួយឆ្នាំសម្រាប់តែតម្រូវការភោជនីយដ្ឋានលក់សាច់សុនខជាង១១០ភោជនីយដ្ឋាននៅភ្នំពេញ ហេីយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអាចតំរូវការរាប់លានក្បាល។
បន្ទាប់ពីបានឃើញដូច្នេះហើយស្រាប់តែតារាស្រី កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជននោះក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ ហេតុអីម្ចាស់មួយចំនួនតូចសុខចិត្តលក់ពួកគេទាំងដឹងហើយថា « ពួកគេស្រលាញ់ម្ចាស់ និងស្មោះត្រង់តែងរត់ទទួលពេលម្ចាស់ត្រលប់មកពីក្រៅម្តងៗ ជាពិសេសគេជួយចាំផ្ទះនិងព្រុសឱ្យជាសញ្ញាឱ្យយើងដឹងថា មានមនុស្សប្លែកមុខឬចោរបម្រុងចូលផ្ទះយើងហើយ។ ចង់សួរអស់លោកអ្នកដើរទាក់ឆ្កែគេមានយល់អារម្មណ៍ម្ចាស់គេទេ?? គេស្រលាញ់និងចាត់ទុកសត្វដែលឆ្លាតនេះប្រៀបដូចជាសមាជិកគ្រួសារពេលគេបាត់បង់គឺឈឺចាប់ណាស់ តើបងប្អូនដែលនិយមបរិភោគសាច់ឆ្កែពេលដែលហូបហើយ តើចេះហោះឬចេះបំបាំងកាយទេបានចិត្តដាច់ចឹង??? សូមអាណិតមេត្តាដល់សត្វដ៏ស្មោះត្រង់នេះផង សូមបញ្ឈប់ការបរិភោគពួកគេទៅដើម្បីឱ្យពួកគ្នាបាននៅជិតម្ចាស់ដែលគេស្រលាញ់និងបំពេញតួរនាទីយាមផ្ទះអោយពួកយើងបានយ៉ាងល្អ ចង់ជេរឬស្អប់ខ្ញុំក៏តាមចិត្តព្រោះខ្ញុំមិនអាចនៅស្ងៀមដែលឃើញរឿងនេះកើតឡើងដដែលៗបែបនេះទេ»៕