កីឡាករខ្សែបម្រើការពារជម្រើសជាតិឈុតធំកម្ពុជា ធារី ចន្ថាប៊ីន បានធ្វើដំណើរមកដល់កម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ុងហ្គោលី នៅល្ងាចថ្ងៃនេះ។
សុពលភាពកុងត្រារបស់កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះជាមួយនឹងក្លិប Terengganu FC របស់គេនៅឯលីកកំពូលម៉ាឡេស៊ី នឹងចប់ត្រឹមថ្ងៃទី30 ខែវិច្ឆិកានេះហើយ។ រូបគេផ្ទាល់ក៏បានបញ្ជាក់ដែរថា រូបគេកំពុងតែពិចារណាលើសំណើរបស់ក្លិបនៅលីកកំពូលម៉ាឡេស៊ីមួយនេះជាបន្តសិន ដោយសារពេលនេះមានក្លិប 2-3 បានទាក់ទងមកគេដែរ។
កីឡាកររូបនេះបានបញ្ជាក់ទៀយថា ក្លិបរបស់រូបគេ Terengganu FC ប្រហែលជានឹងមិនបន្តកុងត្រាជាមួយរូបគេជាថ្មីទេសម្រាប់រដូវកាលក្រោយនេះ។ គួរបញ្ជាក់ដែរថា កីឡាកររូបនេះបានផ្លាស់ទៅលេងនៅក្លិបអាជីពក្នុងប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ2017 និងបានលេងនៅទីនោះអស់រយៈពេល 2រដូវកាលមកហើយ៕