កីឡាករវ័យ 19ឆ្នាំថៃ Suphanat Meounta ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ប្រគល់ពានជយលាភីជាកីឡាករវ័យក្មេងដែលល្អជាងគេបង្អស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ត្រឹមវ័យ 19ឆ្នាំ តែកីឡាកររូបនេះបានជាប់ជម្រើសជាតិឈុតធំ និង U19 របស់ប្រទេសថៃ មិនតែប៉ុណ្ណោះកីឡាកររូបនេះបានក្លាយជាកីឡាករវ័យក្មេងជាងគេបង្អស់របស់ថៃ ដែលរកគ្រាប់បាល់បាននៅ AFC Champions League និងរកបាន 9គ្រាប់ក្នុងការប្រកួត AFF U19 នៅកម្ពុជា ដោយបង្ហាញខ្លួនបានត្រឹម 3ប្រកួតប៉ុណ្ណោះ៕
គួរបញ្ជាក់ដែរថា កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច និងវ័យក្មេងរបស់ក្រុមបាល់ទាត់អាយុក្រោម 19ឆ្នាំថៃ Suphanat Meounta បានអវត្តមានក្នុងការប្រកួតដែលថៃបានចាញ់កម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFF U19 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈដែលក្នុងការប្រកួតផ្សេងៗទៀតកីឡាកររូបនេះសុទ្ធតែបានបង្ហាញខ្លួនទាំងអស់។