កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ Al Ahed របស់ប្រទេសលីបង់បានលើកពាន AFC CUP 2019 ក្រោយបំបាក់ក្រុមជើងខ្លាំងមកពីប្រទេសកូរ៉េខាងជើង April 25 SC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការយកឈ្នះក្នុងលទ្ធផល 1ទល់នឹង0 នេះគឺ ទទួលបានបន្ទាប់ពីកីឡាករកូរ៉េខាងជើងម្នាក់ទទួលបានកាតក្រហមក្រោយព្យាយាមរារាំងគូប្រកួតក្នុងការអូសបាល់ទៅស៊ុតបញ្ចូលទី។
ការប្រកួតពានរង្វាន់លំដាប់ទី2 ប្រចាំទ្វីបអាស៊ីនេះ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយសារតែទីនោះ គឺជាទឹកដីកណ្តាលហើយក៏ជាទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីផងដែរ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រពាននេះ គឺធ្វើឡើងតែ 1ជើងតែប៉ុណ្ណោះ៕