តាមការជួបប្រជុំគ្នានាទីក្រុងហាណូយ ប្រទេសវៀតណាម ប្រធានសហព័ន្ធបាល់ទាត់ធំៗចំនួន3 គឺ FIFA (សហព័ន្ធកីឡាបាល់ទាត់ពិភពលោក) AFC (សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី) និង AFF (សហព័ន្ធកីឡាបាល់ទាត់អាស៊ាន) បានយល់ព្រមក្នុងការបង្កើតពានរង្វាន់ថ្មីមួយសម្រាប់ប្រទេសចំនួន12 ក្នុងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។
ពានរង្វាន់ថ្មីមួយនេះមានឈ្មោះថា ASEAN Club Championship (ACC) មានសមាសភាពចូលរួមប្រកួតពីក្លិបអូស្ត្រាលី កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត ដែលគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ2020 ខាងមុខនេះ។
ចំពោះពានរង្វាន់នេះនឹងមានការប្រកួតជាច្រើនវគ្គបន្តបន្ទាប់ ក្នុងនោះថរិកាដែលរៀបចំ គឺស្ថិតនៅក្រោមការផ្គត់ផ្គង់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ហើយប្រាក់រង្វាន់ គឺបានទៅគ្រប់ក្រុមទាំងអស់ដោយមានចំនួនខុសៗគ្នាទៅតាមវគ្គប្រកួតនីមួយៗ៕