ប្រិយមិត្តប្រហែលជាបានជ្រាបហើយ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និង លោក អ៊ឺង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយក៏មានភ្ញៀវកត្តិយសជាច្រើនបានចូលរួមដូចជាតារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ថែមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
យ៉ាងណាមិញ តារាចម្រៀងឱក សុគន្ធកញ្ញា ក៏បានបញ្ចប់បេសកកម្មធ្វើជាគណៈកម្មការក្នុងកម្មវិធី X Factor Cambodia ជោគជ័យ ហើយភ្លាមៗមិនរង់ចាំយូរក៏បាន ហោះហើរទៅក្រៅប្រទេស ដើម្បីត្រៀមទទួលសមាជិកថ្មីដោយក្ដីរំភើប។ កញ្ញានិង ស្វាមី បានជ្រើសរើមន្ទីរពេទ្យថៃ Bumrungrad International នៅទីក្រុងបាងកក ដើម្បីត្រៀមសម្រាលបុត្រ ដែលជាមន្ទីរពេទ្យដ៏ល្បី ទំនើប និងលំដាប់មួយក្នុងប្រទេសថៃ ។
គួរបញ្ជាក់ផងដែរថា ផ្អែកលើគណនីហ្វេសបុកលោក ណុប បាយ៉ារិទ្ធិ ដែលជាមិត្តសិល្បករស្និទ្ធស្នាលតារាស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារអបអរសាទរអ្នក នាង ដែលអ្នកនាងបានសម្រាលកូនប្រុសដោយជោគជ័យនៅវេលាម៉ោង១រសៀលនេះថ្ងៃទី១១ ខែវិច្ឆិកានេះ ។ លោក ណុប បាយ៉ារិទ្ធិ បានសរសេរលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ “អបអរសាទរ ក្មួយប្រុស ឆលី អ៊ឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអ៊ឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះកាលពីម៉ោង១កន្លះថ្ងៃត្រង់។ នេះតាមក្បួនហុងស៊ុយ ត្រូវបានគេដឹងថា ថ្ងៃខែនេះ ជាវេលាដែលអ្នកអាចចំណេញបានប្រាក់ច្រើន ព្រោះហុងស៊ុយអ្នកដែលកើតថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដូចនេះ អ្វីដែលមានក្នុងផ្ទះអ្នកគឺមានតែប្រាក់តែប៉ុណ្ណោះ ជាហេតុដែលធ្វើឱ្យអ្នកកាន់ឡើងទ្រព្យស្ដុកស្តម៕