ព្រឹត្តិការណ៍ Successful CEO Award 2019 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលមានសមាសភាពតារាល្បីៗជាច្រើនចូលរួមពីក្រុមបង្ហាញម៉ូដ Cambodia Super Model រួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង កែវ ពេជ្រ ពិសី អ្នកនាង លី ម៉ារីណា អ្នកនាងនៅ សូនីតា និង កញ្ញា សូដា នីតា ជាដើម។
តារាល្បីៗដែលធ្លាប់ជួយអោយក្រុម Cambodia Super Model មួយនេះ ល្បីកក្រើក ប៉ុន្តែក្រោយពេលអ្នកទាំង៤ល្បីរៀងខ្លួន ក៏កម្រឃើញប៉ះគ្នា ក្នុងសកម្មភាពដើរម៉ូដ អស់មួយរយៈធំ។ នៅក្នុងថ្ងៃនោះ ក៏មានតារាល្បីស៊េរីក្រោយ ដែលកំពុងឡើងកូដបង្ហាញខ្លួនផងដែរ ដូចជា កញ្ញា អ៊ឹង និមល កញ្ញា សុផា លីនដា កញ្ញា សោម ស្រីនាថ Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ផងដែរ ទើបធ្វើអោយវេទិកាបង្ហាញផលិតផលថែរក្សាសម្រស់មុទិតា របស់កញ្ញា ឌួង ហ្សូរីដា កាន់តែកក្រើក នៅក្នុងពិធី Successful CEO Award 2019 ដែលជាវេទិកាប្រកួតប្រជែង និងប្រគល់រង្វាន់ឆ្នើមចំនួន២០ ដល់ស្រីជាម្ចាស់ក្រុមហ៊ុន ដែលជោគជ័យក្នុងមុខជំនួញ។
កញ្ញា ឌួង ហ្សូរីដា និយាយនៅពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ថា កញ្ញា រំភើបចិត្តយ៉ាងខ្លាំង ដែលសមាជិកចាស់ៗក្នុងក្រុម Cambodia Super Model ដូចជាអ្នកនាង ចន ច័ន្ទលក្ខណៈ អ្នកនាង លី ម៉ារីណា អ្នកនាង កែវ ពេជ្រពិសី អ្នកនាង សូដា នីតា និង កញ្ញា សូដា នីតា ដែលសុទ្ធតែជាសមាជិកដំបូងៗប្រចាំក្រុម មកដើរម៉ូដជុំគ្នា។ កញ្ញាថាអ្នកទាំង៥ ខកខានជួបគ្នាក្ន៧ងវេទិកាបែបនេះជាយូរមកហើយ ទើបកញ្ញា ចាត់ទុកថា គឺជាវេទិកាសំខាន់មួយ ដែលអ្នកទាំង៥ បានធ្វើអោយចាប់អារម្មណ៍ជាថ្មី។ កញ្ញាចាត់ទុកថាតារាល្បីៗទាំង៥ និង តារាថ្មីៗទាំង៥ មិនខុសពីបង្កើតវេទិកាប៉ះគ្នាផង និងមកអបអរកញ្ញាផង ដែលទទួលបានពានឆ្នើមក្នុងចំណោម CEO ឆ្នើម២០រូប ពីកម្មវិធីនាថ្ងៃនោះទេ។