ធនាគារពិភពលោកបានបង្ហាញពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនដែលមានចំណងជើងថា “ការកើនឡើងនៃអាកាសធាតុ និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក” ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ធនាគារពិភពលោក(World Bank)បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី10 ខែតុលាកន្លងទៅ ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ2019 ថានៅតែបន្ដភាពរឹងមាំក្នុងអត្រា 7%។ របាយការណ៍បានកត់សម្គាល់ដែរថា វិស័យនាំចេញរបស់កម្ពុជានៅឆ្នាំ2019 នៅតែរឹងមាំ ខណៈវិស័យសំណង់នៅតែមានភាពមមាញឹកដដែល។
កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដដូចដែលបានរាយការណ៍ដោយធនាគារពិភពលោកមានស្ថិរភាព 7% ក្នុងឆ្នាំ2016 និង2017 ដែលកើនឡើងដល់ 7.5% ក្នុងឆ្នាំ2018 ដែលជាឆ្នាំត្រូវបានពិពណ៌នាថា ជាករណីលើកលែង ដោយសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោក លី សូដេត (Sodeth Ly) ដែលបានលើកឡើងពីការកើនឡើងនៃកម្រិតការវិនិយោគផ្ទាល់ពីបរទេស (foreign direct investment ឬ FDI) និងបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែលជាកត្តាពាក់ព័ន្ធនឹងការកើនឡើងនេះ។
ទោះយ៉ាងណា ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ2019 បានមើលឃើញថា កំណើនផ.ស.សរបស់កម្ពុជាបានធ្លាក់ចុះដល់7% ដោយជាមួយគ្នានេះ World Bank ក៏បានព្យាករផងដែរអំពីសេដ្ឋកិច្ចកម្ពុជាថា នៅឆ្នាំ2020និ ងឆ្នាំ2021 នឹងមានកំណើន 6.8%។
អ្វីដែលសំខាន់ត្រូវចងចាំនៅពេលក្រឡេកមើលតួលេខទាំងនេះ គឺថា ការដកខ្លួនចេញពីសហភាពអឺរ៉ុបក្រោមគម្រោងអ្វីៗទាំងអស់លើកលែងតែអាវុធ(the EU’s Everything-but-arms ឬEBA) ឬប្រព័ន្ធអនុគ្រោះពន្ធទូទៅ (the Generalised System ofPreferences ឬ GSP) នៅសហរដ្ឋអាមេរិក ត្រូវបានគេលើកយកមកពិចារណា ដោយសារភាពមិនប្រាកដប្រជានៅពេលសរសេរឡើង។
ដោយបានបញ្ជាក់ថា ទាំងរូបលោក(លី សូដេត)និងធនាគារពិភពលោកមិនអាចធ្វើការប៉ាន់ស្មានអំពីជំហររបស់រដ្ឋាភិបាលបានទេ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានព្រមព្រៀងលើកញ្ចប់ថវិកាជំរុញសារពើពន្ធ 3%ភាគរយប្រសិនបើ EBA ត្រូវបានបាត់បង់ ទោះបីជាលោកបដិសេធមិន ធ្វើអត្ថាធិប្បាយអំពីកណ្តាប់ដៃណាដែលអាចជាកញ្ចប់ថវិកាក៏ដោយ។
ទោះជាមានព័ត៌មានដ៏គួរឱ្យស្រងាកចិត្តនេះក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែទទួលបានលទ្ធផលល្អជាងប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។ កំណើនក្នុងតំបន់ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះពី 6.3%ក្នុងឆ្នាំ2018 ដល់ 5.8%នៅឆ្នាំ2019 បន្ទាប់មកធ្លាក់ចុះបន្តទៀតដល់ 5.7% និង 5.6%នៅឆ្នាំ2020 និង2021 តាមលំដាប់។
កាលពីថ្ងៃអង្គារទី15 ខែតុលា ឆ្នាំ2019 សេដ្ឋកិច្ចពិភពលោកត្រូវបានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ2019 មកនៅត្រឹម 3% នៅក្នុងរបាយការណ៍ “ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក” (World Economic Outlook ឬWEO) ដែលទើបនឹងចេញផ្សាយ ពោលគឺធ្លាក់ចុះ 0.2% ពីការប៉ាន់ស្មានរបស់ខ្លួនកាលពីខែកក្កដា។
របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានបន្ទាប ដោយសារតែកម្រិតនៃភាពមិនប្រាកដប្រជាបានកើនឡើង ជាពិសេសទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុក។
សម្រាប់ប្រទេសកម្ពុជាដែលមាន 40%នៃការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន សេដ្ឋកិច្ចប្រទេសជិតខាងដែលកំពុងធ្លាក់ចុះនឹងជួបការលំបាកបំផុត ដែលអាចធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាប់អារម្មណ៍រវាងប្រទេសចិន និងអឺរ៉ុប។ របាយការណ៍ក៏បានបង្ហាញពីការកើនឡើងបំណុលដោយការបញ្ចូលគ្នារវាងធនាគារ និងមីក្រូហិរញ្ញវត្ថុដែលមានចំនួនជាង 100%នៃផលិតផលក្នុងស្រុកសរុប ឬផ.ស.ស របស់ប្រទេសកម្ពុជា។
ដោយមានក្តីសង្ឃឹមកម្រិតបំណុលបរទេសរបស់ប្រទេសកម្ពុជាបង្ហាញពីបំណុលសាធារណៈទៅនឹងផ.ស.ស កំពុងឈរនៅជុំវិញសញ្ញា 30%ដែលធនាគារពិភពលោកចាត់ទុកថា មាននិរន្តរភាព។
លើសពីនេះការបន្ធូរបន្ថយកំណើនផ.ស.ស ពី7% ទៅ6.8% គឺមិនមានភាពមុតស្រួចគ្រប់គ្រាន់ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង ហើយឱកាសសម្រាប់សមាហរណកម្មក្នុងតំបន់កាន់តែមាននៅក្នុងទម្រង់នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែរ។
លោក Andrew Mason សេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានព្រមានថា យើងមានការភ្ញាក់ផ្អើលពីការធ្លាក់ចុះនៃបរិយាកាសហិរញ្ញវត្ថុពិភពលោក ប៉ុន្តែតាមរយៈវិធានការគោលនយោបាយសកម្ម និងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការវិនិយោគលើកកម្ពស់កំណើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ តំបន់នឹងបង្ហាញភាពធន់។
លោក Mason មានប្រសាសន៍ថា៖“ដើម្បីភាពធន់ទ្រាំនេះ និងដើម្បីទប់ទល់នឹងហានិភ័យ ដែលកំពុងកើនឡើង យើងបានជំរុញឱ្យអ្នកដឹកនាំគ្រប់គ្រងបំណុលប្រកបដោយការទទួលខុសត្រូវកាត់បន្ថយហានិភ័យ និងទប់ទល់នឹងការគាំពារនិយម។
សម្រាប់សមត្ថភាពរបស់ប្រទេសកម្ពុជា និងប្រទេសជិតខាងរបស់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោក នឹងត្រូវពឹងផ្អែកលើការកែទម្រង់រចនាសម្ព័ន្ធដែលលើកកម្ពស់ការប្រកួតប្រជែង ជំរុញការបង្កើតថ្មី និងបង្កើតបរិយាកាសធុរកិច្ចដ៏ទាក់ទាញ”៕