ដល់់​រដូវ​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្តើម​មមាញឹក​ក្នុង​ការ​ប្រកបមុខរបរ​ដាល់អំបុក​លក់​ហើយ​

ពិធីបុណ្យ​ បណ្តែត​ប្រទីប​ អកអំបុក​ សំពះព្រះខែ​កំពុងតែ​ជិត​ចូល​មកដល់​ហើយ​ ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​ជាមួយគ្នា​នឹង​ពិធីបុណ្យ​អុំទូក​នា​ពេល​ខាងមុខនេះ​ឯង​។ ចំណែក​ចំណីអាហារ​ជា​ប្រពៃណី​ដែល​ប្រជាពលរដ្ឋ​គ្រប់គ្នា​តែង​ចងចាំ​ជា​រៀង​រហូត​មក​នៅក្នុង​ពេល​ដែល​ពិធីបុណ្យ​នេះ​ត្រូវ​បា​នប្រារ​ព្វ​ឡើង​នោះ​ គឺ​អំបុក​ ជា​អាហារ​ប្រពៃណី​មួយ​ដែល​ប្រជាជន​ខ្មែរ​មិនដែល​ភ្លេច​ឡើយ​។

ដោយហេតុនេះ​ហើយ​ ទើប​គេ​ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​ជា​អ្នក​ប្រកបរបរ​ដាល់អំបុក​លក់​នោះ​បាន​ចាប់ផ្តើម​យ៉ាង​មមាញឹក​ជា​បណ្តើរ​ៗហើយ​ក្នុង​ការផលិត​អំបុក​របស់​ខ្លួន​ឱ្យ​ទាន់​ក្នុង​រដូវ​បុណ្យអុំទូក​ខាងមុខនេះ​ និង​ដើម្បី​បំពេញ​តម្រូវការ​ដែល​អាច​មានការ​បញ្ជាទិញ​ច្រើន​ដោយសារ​មាន​ព្រឹត្តិ​កា​រណ៍​ធំៗ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​នៅ​ថ្ងៃទី9​ ខែវិច្ឆិកា​ ខាងមុខនេះ​។

អ្នក​ផលិត​អំបុក​នៅ​ភូមិ​រកា​រ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅក្នុង​ភូមិ​របស់​គាត់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជិត​ 200​គ្រួសារ​បាន​ចាប់​មុខរបរ​ផលិត​អំបុក​ស្រូវ​ថ្មី​លក់​ដោយ​អំបុក​របស់​ពួកគាត់​កំពុង​មាន​ទីផ្សារ​ជា​បណ្ដើរ​ៗដោយសារ​មាន​អ្នកបញ្ជា​ទិញ​ច្រើន​ជា​បន្ដ​បន្ទាប់​។

ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពួក​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ក្នុង​ 1ថ្ងៃ​ពួកគាត់​ធ្វើ​អំបុក​លក់​ឱ្យ​ក្រុម​ឈ្មួញ​បាន​ប្រមាណ​ 100គីឡូក្រាម​ ដោយ​ 1គីឡូក្រាម​លក់​ក្នុង​តម្លៃ​ 4,500រៀល​ ប៉ុន្ដែ​លោក​សង្ឃឹមថា​ នៅក្នុង​ទិវា​ទទួលទាន​អំបុក​ទូទាំង​ប្រទេស​ ជាពិសេស​នៅក្នុង​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ និង​អកអំបុក​ខាងមុខនេះ​ តម្លៃ​អំបុក​ស្រូវ​ថ្មី​នឹង​ឡើងថ្លៃ​ជាង​នេះ​មិនខាន​ ដែល​ការណ៍​នេះ​នឹង​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ឱ្យ​បាន​ធូរស្រាល​ជាង​មុន​។

លោក​ ឆន​ នោ​ ជា​អ្នក​ផលិត​អំបុក​មួយ​រូប​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​លោក​អាច​ផលិត​អំបុក​បាន​ក្នុង​ 1ថ្ងៃ​ បាន​ចាប់ពី50​ ទៅ100គីឡូក្រាម​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​គោយន្ត​មាន​លក្ខណៈ​ទំនើប​ និង​អាច​ផលិត​អំបុក​បាន​ច្រើនជាង​ការប្រើ​ប្រាស់​កម្លាំង​មនុស្ស​សុទ្ធ​ដូច​កាលពី​សម័យមុន​ ហើយ​គាត់​អាច​ទទួល​បាន​ប្រាក់ចំណូល​ចាប់ពី10ម៉ឺន​រៀល​ ទៅ20​ម៉ឺន​រៀល​ដែរ​ក្នុង​ 1ថ្ងៃ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើ​អំបុក​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ ទាំង​ការប្រើ​ប្រាស់​បច្ចេកទេស​ផលិត​អំបុក​ និង​ចំណាយ​ទិញ​ស្រូវ​ថ្មី​ដើម្បី​ផលិត​ជា​អំបុក​ ហើយ​អំបុក​ដែល​អ្នកភូមិ​លោក​ផលិត​ សុទ្ធតែ​ជា​អំបុក​ធ្វើ​ពី​ស្រូវ​ថ្មី​ពិ​តៗ​ គ្មាន​ប្រើប្រាស់​សារធាតុ​អ្វី​ផ្សេង​ចូល​ទៅ​ក្នុង​អំបុក​នោះ​ឡើយ​ទោះ​ជា​ស្រូវ​ដែល​ទិញ​មក​ពី​តំបន់​ផ្សេង​ក៏ដោយ​។

ដោយឡែក​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ 100​គ្រួសារ​ រស់នៅ​ក្នុង​ភូមិ​សាន់​គរ​ ឃុំ​សាន់​គរ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ដែល​ជា​តំបន់​ធ្លាប់​ល្បី​រឿង​អំបុក​ឆ្ងាញ់​ជាយូរមកហើយ​ និង​បាន​ប្រកបមុខរបរ​ដាល់អំបុក​លក់​ជាច្រើន​ឆ្នាំ​តៗ​គ្នា​មក​ បាន​លើក​ឡើង​ថា​ របរ​ដាល់អំបុក​លក់​ជាមុ​ខរ​បរ​តាំងពី​ដូនតា​របស់​ពួកគាត់​ និង​ជា​ទំនៀមទម្លាប់​ប្រពៃណី​ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​នេះ​ធ្វើជា​រៀងរាល់​ឆ្នាំ​តាំងពី​បុរាណកាល​រហូត​មក​។

ប្រជាកសិករ​ខ្លះ​ប្រកបមុខរបរ​នេះ​បន្តម​កពី​ឪពុក​ម្តាយ​របស់​ពួកគាត់​ ដោយ​មិនដឹង​ថា​ តើ​នៅ​ស្រុកភូមិ​របស់​ពួកគាត់​មាន​អំបុក​តាំងពី​ពេលណា​មក​ឡើយ​។ តំណាង​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ដាល់អំបុក​នៅ​តាម​ដងផ្លូវ​នេះ​បាន​លើកឡើង​ថា​ អំបុក​របស់​ពួកគាត់​មាន​រសជាតិ​ឆ្ងាញ់​ និង​សុទ្ធតែ​ថ្មី​ៗ និង​ស្រួយ​ល្អ​។ ជាមួយគ្នា​នេះ​ ការ​ដាល់​ ឬបុក​អំបុក​នេះ​ គឺ​គេ​តែង​ធ្វើឡើង​នៅក្នុង​រដូវ​ដែល​មាន​ស្រូវ​ថ្មី​មកដល់​តែប៉ុណ្ណោះ​ គឺ​ចាប់តាំងពី​ខែមិថុនា​ រហូតដល់​ខែ​វិច្ឆិកា​ ឬខែធ្នូ​ ទើប​ឈប់​ធ្វើ​អំបុក​ ព្រោះ​អស់​ស្រូវ​ខ្ចី​ថ្មី​(ព្រោះស្រូវ​ទុំ​អស់ហើយ​)សម្រាប់​ធ្វើ​ហើយ​ និង​ជា​ពិ​-សេស​គឺ​ផុត​រដូវ​បុណ្យអុំទូក​ អកអំបុក​ និង​សំពះព្រះខែ​ ដែល​ជាពិធី​បុណ្យប្រពៃណី​ជាតិខ្មែរ​យើង​ហើយ​។

ចំពោះមុខ​របរ​ដាល់អំបុក​នេះ​មាន​តាំងពី​ដើម​រៀងមក​ ប៉ុន្តែ​កាលពីមុន​គេ​បុក​ដោយដៃ​ ជា​ក្រុម​ៗ តែ​ប្រហែល​ជាង​ 10ឆ្នាំ​មក​ហើយ​ ពួកគាត់​បាន​ធ្វើការ​កែ​ប្រែ​ពី​ការ​បុក​ដោយដៃ​មក​ប្រើប្រាស់​ “ត្បាល់​ក្តឿង​” ជាន់​ដោយ​មនុស្ស​វិញ​ម្ដង​។ តែ​រយៈពេល​ 2ឆ្នាំ​ចុង​ក្រោយនេះ​ ការ​ដាល់អំបុក​ចាប់ផ្តើម​កែច្នៃ​ដោយ​ប្រើ​ម៉ាស៊ីន​គោយន្ត​ជំនួស​វិញ​ ដោយ​ច្នៃប្រឌិត​យក​ម៉ាស៊ីន​គោយន្ត​មក​ប្រើ​ជំនួស​កម្លាំង​មនុស្ស​ដោយ​ផ្ទាល់​ និង​មាន​ភាព​រហ័ស​ លឿន​ជាង​ ដែល​អាច​កាត់បន្ថយ​កម្លាំង​ពលកម្ម​មនុស្ស​បាន​មួយ​កម្រិត​។ ចំពោះ​តម្លៃ​វិញ​ គឺ​លក់​បាន​ 1កំប៉ុង​តម្លៃ​ 2,500រៀល​។

ចំណែក​អ្នកផ្គត់ផ្គង់​អំ​បុ​កប្រចាំំ​ខេត្តស្វាយរៀង​ ឈ្មោះ​សំអាត​ បានឱ្យ​ដឹង​ថា​ លោក​ឃើញ​មានឱកាស​ក្នុង​ការ​ទទួល​បានការ​កុម្ម៉ង់​ពីអ​តិថិ​ជន​ បន្ទាប់ពី​លោក​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហើយក៏​ទទួល​បានការ​កុម្ម៉ង់​ពី​ស្ថាប័ន​ និង​ក្រសួង​របស់​រដ្ឋ​នានា​ជាច្រើន​ដែល​បាន​ទំនាក់ទំនង​មក​កុម្ម៉ង់​អំបុក​ពី​រូបលោក​ ដែល​មកដល់ពេលនេះ​មាន​ស្ថាប័នរដ្ឋ​ចំនួន​ 6ហើយដែល​បាន​កុម្ម៉ង់​អំបុក​ទុក​សម្រាប់​ហូប​នៅ​ថ្ងៃទី9​ ខែវិច្ឆិកា​ខាងមុខ​ ព្រោះ​អំបុក​ខេត្តស្វាយរៀង​ជា​អំបុក​ស្រូវ​ថ្មី​ ក្រអូប​ និង​ស្រួយ​ឆ្ងាញ់​ ហើយ​មាន​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​តែងតែ​សរសើរ​ និង​បញ្ជាទិញ​អំបុក​នេះ​។

លោក​ សំអាត​ ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​៖“ឆ្នាំនេះ​ត្រៀម​ផ្គត់ផ្គង់​អំបុក​ប្រមាណ​ 1,000កញ្ចប់​ ដោយ​ក្នុង​ 1កញ្ចប់​មាន​អំបុក​ចំនួន​ 5កំប៉ុង​ និង​មានតម្លៃ​ 1ម៉ឺន​រៀល​(ស្មើនឹង​ 1កំប៉ុង​ 2,000រៀល​) ហើយ​បច្ចុប្បន្ន​នេះ​នៅ​លើ​ទីផ្សារ​ អំបុក​នៅ​មានតម្លៃ​សមរម្យ​នៅឡើយ​ តែ​នឹង​ឡើងថ្លៃ​ខ្លះ​បន្ថែម​ទៀត​ បើ​កាន់តែ​ជិតដល់​ថ្ងៃទី9​ ខែវិច្ឆិកា​ ខណៈ​ដែល​ពេលនេះ​កង្វះ​ស្រូវ​ថ្មី​សម្រាប់​ធ្វើ​អំបុក​ និង​ការ​កុម្ម៉ង់​ចាប់ផ្ដើម​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។

លោក​បាន​ប្រាប់​ថា​៖“តម្លៃ​អំបុក​នា​ពេលនេះ​ គឺ​ប៉ុណ្ណឹង​(ប្រមាណ​ជា​ 2,000​ ទៅ​ 2,500រៀល​ 1កំប៉ុង​)តែ​នៅ​ថ្ងៃខាងមុខ​ ខ្ញុំ​គិតថា​ អំបុក​អាច​នឹង​ឡើងថ្លៃ​បន្តិចទៀត​ ព្រោះ​មានការ​កុម្ម៉ង់​អំបុក​ពី​ខេត្តស្វាយរៀង​ក្នុង​បរិមាណ​ច្រើន​ ពិសេស​ការ​កុម្ម៉ង់​ពី​ក្រុម​គ្រួសារ​នានា​នៅ​ទីក្រុង​ ហើយ​ថែមទាំង​សម្រាប់​ឆ្នាំនេះ​ រាជរដ្ឋាភិបាល​បាន​ប្រកាស​ធ្វើពិធី​ហូប​អំបុក​ទូទាំង​ប្រទេស​ និង​មាន​រយៈពេល​ 4ថ្ងៃ​ ដូច្នេះ​ខ្ញុំ​រំពឹង​ថា​ ការ​កុម្ម៉ង់​អំបុក​នៅ​ឆ្នាំនេះ​នឹង​មាន​បរិមាណ​ច្រើនលើស​ការ​រពឹង​ទុក​របស់ខ្ញុំ​”។

បើ​មើលទៅ​លើ​ទីផ្សារ​អាហារ​ផ្សេងទៀត​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អំបុក​នេះ​ ផ្លែ​ចេកណាំវ៉ា​ទុំ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នឹង​មានតម្លៃ​កើនឡើង​ផង​ដែរ​ ព្រោះ​តម្រូវការ​ចេកទុំ​ដែល​នឹង​ត្រូវ​យក​ទៅ​ហូប​ជាមួយ​អំបុក​នឹង​កើនឡើង​ច្រើន​ដែរ​ បន្ទាប់មក​ គឺ​ផ្លែ​ដូងខ្ចី​ក៏​មាន​សញ្ញា​ថា​ នឹង​មាន​តម្រូវការ​ខ្ពស់​ដែរ​ ព្រោះ​ទឹកដូង​ និង​សាច់ដូង​ខ្ចី​ក៏​ជា​អាហារ​ដែល​ប្រជាជន​ខ្មែរយើង​និយម​ទទួលទាន​ជាមួយ​អំបុក​ដែរ​ ហើយ​ជាមួយគ្នា​នេះ​ នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ស្រុក​យើង​ ក៏​មានការ​ទទួលទាន​អំបុក​ដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​គ្នា​ខ្លះ​ៗដែរ​។

តំបន់​ខ្លះ​ដើម្បី​ឱ្យ​ការ​ទទួលទាន​អំបុក​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ ប្រជាពលរដ្ឋ​មួយចំនួន​គេ​និយម​ទទួលទាន​អំបុក​អម​ជាមួយនឹង​ទឹកត្នោត​ផ្អែម​ និង​ខ្លះទៀត​ទទួលទាន​អំបុក​ជាមួយនឹង​ផ្អកត្រីប្រៃ​ ឬកំពឹស​លីង​ ត្រីប្រឡាក់​ ត្រី​ឆ្លូញ​អាំង​ តាម​ទំនៀមទម្លាប់​ដែលគេ​និយម​ចូលចិត្ត​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ដាល់អំបុក​លក់​នៅ​តាម​តំបន់​ល្បី​ៗក្នុង​បណ្តា​ខេត្ត​មួយចំនួន​ បានឱ្យ​ដឹង​ស្រដៀងគ្នា​ថា​ អំបុក​របស់​ពួកគាត់​ ពួកគាត់​សង្ឃឹមថានឹង​លក់​បាន​ថ្លៃ​ជាង​សព្វដង​បន្តិច​ ហើយនិង​ទទួល​បានការ​បញ្ជា​ទិញ​ច្រើនឡើង​ទៀត​ ព្រោះ​ត្រូវ​នឹង​ពិធីបុណ្យ​អកអំបុក​ និង​សំពះព្រះខែ​ផង​ និង​ចំ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​យក​ថ្ងៃទី9​ ខែវិច្ឆិកា​ ឆ្នាំ​2019ខាងមុខនេះ​ ជា​ថ្ងៃ​ទិវា​ហូប​អំបុក​ទូទាំង​ប្រទេស​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

អត្ថបទស្រដៀងគ្នា