ក្រុមបាល់ទាត់ជម្រើសជាតិយុវជនដំរីសឹកថៃអាយុក្រោម 19ឆ្នាំ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 19ឆ្នាំដូចគ្នារបស់កោះម៉ារីណាខាងជើង ក្នុងលទ្ធផលដ៏ច្រើនលើសលប់ 21ទល់នឹង0 កាលពីថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2019 ម្សិលមិញនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ប្រចាំពូល G។
គិតមកទល់នឹងពេលនេះ ក្រុមយុវជនអាយុក្រោម19ឆ្នាំរបស់ថៃ កំពុងតែឈរនៅកំពូលតារាង មាន 6ពិន្ទុពេញ ក្រោយពីប្រកួតបាន 2លើក ឈ្នះទាំង 2លើក ដោយរកគ្រាប់បាល់បានដល់ទៅ 30គ្រាប់ ហើយមិនទាន់មានក្រុមណាស៊ុតចូលក្រុមមួយនេះ(ថៃ)នៅឡើយ។
ចំណែកឯក្រុមម៉ាឡេស៊ី អាយុក្រោម 19ឆ្នាំ បានយកឈ្នះក្រុមប្រ៊ុយណេ អាយុក្រោម19ឆ្នាំ ដោយលទ្ធផល 11ទល់នឹង 0 ខណៈដែលកម្ពុជាត្រូវបានសម្រាកដើម្បីត្រៀមខ្លួនប្រកួតជាមួយនឹងក្រុមថៃអាយុក្រោម19ឆ្នាំ នៅថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ៕