អតីតតារាសម្ដែង អ្នកនាង នី មុល្លីកា ជាតួឯកស្រីក្នុងរឿង «កុមារី ២៥ ឆ្នាំ» ដែលទទួលបានកេរិ៍តឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា តែនាងបានចាកឆ្ងាយពីសិល្បៈមួយរយៈកាលធំ បន្ទាប់ពីនាងសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ សាងសុភមង្គលនៅលើទឹកដីសហរដ្ឋអាមេរិករួចមក។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេតែសង្កេតឃើញថា ជារឿយៗ នាងតែងតែបង្ហោះរូបភាពស្និទ្ធស្នាល និងផ្អែមល្ហែម ជាមួយស្វាមីនិងកូនប្រុសគ្រប់ទីកន្លែង។
នៅពេលថ្មីៗនេះ យើងទទួលដំណឹងថា តារាស្រីរូបនេះ បានវិលត្រឡប់មកសិល្បៈជាថ្មីម្ដងទៀតវិញ ជាមួយស្នាដៃលោកស្រី ពាន់ ភួងបុប្ផា ដែលនាងនឹងសម្ដែងរឿង កុមារី២៥ឆ្នាំ វគ្គ៣ ហើយពិសេសបំផុតនោះគឺយើងនឹងបានស្វាគមន៍ការវិលត្រឡប់មកកាន់សិល្បៈខ្មែរវិញ របស់តួស្រីដ៏ពូកែនៅក្នុងរឿងនេះ។ ជាការពិតណាស់តាមរយៈរឿង កុមារី២៥ឆ្នាំ វគ្គ៣ ដែលទើបតែបានធ្វើពិធីក្រុងពាលីចាប់ផ្ដើមថត និងត្រៀមចាក់បញ្ចាំងនៅពេលខាងមុខ។
តាមការបង្ហោះនៅលើហ្វេសប៊ុកក៏បានរៀបរាប់ថា «ថ្ងៃជយ័ វេលាល្អ ៥.១១.២០១៩ ពិធីក្រុងពាលីរៀបចំដំណើរការចេញថតខ្សែភាពយន្តខ្នាតធំគឺជាស្នាដៃ ដែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរួចមកហើយគឺរឿង «កុមារី ២៥ឆ្នាំ»ទាំងវគ្គ១ និង វគ្គ២ ឥឡូវនេះខ្សែភាពយន្តរឿង «កុមារី២៥ឆ្នាំ» វគ្គ៣និងត្រៀមបង្ហាញនូវអ្វីដែលប្លែក លើសវគ្គមុនៗទៀត😘🎬🎥📹🎞📽 # អ្នកណាខ្លះហ្វេន “កណ្តួប “🦗🦗ឥឡូវនេះគាត់ត្រលប់មកវិញហើយ😘 @ នី ម៉ូនីកា រហស្សនាម កូនប្រសារស្រី # Bong Vik 💚💄💋
# កុមារី២៥ វគ្គ៣ 📷🎞📹🎥📽 »។
ក្រោយពីសាច់រឿងនេះក្នុងវគ្គមុនៗ បានបញ្ចប់ទៅអស់រយៈពេលជាយូរឆ្នាំ តើ កុមារី២៥ឆ្នាំ វគ្គបន្តនេះនឹងមានអ្វីប្លែកទៀតសម្រាប់ទស្សនិកជនអ្នកគាំទ្រ? តើតាមរយៈការវិលមកវិញរបស់តារាជើងចាស់ នី មុល្លីកា នឹងធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងណា ចំពោះសមត្ថភាពសម្ដែងរបស់អ្នកនាងនៅក្នុងរឿងចាស់ តែជាសាច់រឿងវគ្គថ្មីនេះ? រង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៎៕