សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ 23រូបចុងក្រោយដែលត្រូវកោះហៅចូលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។
កីឡាករទាំង 23នាក់នេះរួមមាន មកពីក្រុមយុវជននៃក្លិបបាល់ទាត់នៅក្នុងលីកកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ ( 2នាក់ ) ព្រះខ័នរាជស្វាយរៀង ( 3នាក់ ) ភ្នំពេញក្រោន ( 3នាក់ ) បឹងកេត អេហ្វស៊ី ( 4នាក់ ) វិសាខា ( 5នាក់ ) ណាហ្គាវើលដ៍ ( 4នាក់ ) រួមទាំងយុវជនពីសាលាបាល់ទាត់ជាតិបាទី 1នាក់ និងពីលីកម៉ាឡេស៊ីផងដែរ។ នៅក្នុងនោះដែរ គេឃើញមានកីឡាករថ្មី ខុសពីបញ្ជីឈ្មោះមុនចំនួន 2រូបគឺ ស៊ិន កក្កដា និង លី វ៉ាហេទ ដែលសុទ្ធតែជាយុវជនអាយុក្រោម 23ឆ្នាំ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងវគ្គជម្រុះ World Cup នេះ កម្ពុជាស្ថិតនៅក្នុងពូល C ជាមួយនឹងអ៊ឺរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និងហុងកុង ដោយឆ្លងកាត់ 4ប្រកួតមកនេះ កម្ពុជាមាន 1ពិន្ទុនៅក្នុងដៃ៕