ការប្រកួតទី2 របស់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនគោព្រៃកម្ពុជា អាយុក្រោម 19ឆ្នាំ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship ប្រចាំពូល G កាលពីយប់មិញ ក្រុមយុវជនកម្ពុជាបានយកជ័យជម្នះពីក្រុមកោះម៉ារីណាខាងជើងដោយលទ្ធផល 9ទល់នឹង0។
បើគិតមកទល់នឹងពេលនេះ កម្ពុជាឈរនៅលេខ2 ប្រចាំពូល G នៃពានរង្វាន់ខាងលើ ដោយមានថៃឈរនៅកំពូលតារាង ខណៈដែលម៉ាឡេស៊ីស្ថិតនៅលេខ3 តាមពីក្រោយដោយប្រ៊ុយណេ និងកោះម៉ារីណាខាងជើង។ កម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U19 Championship ប្រចាំពូល G ដែលមានប្រទេសចំនួន5 ចូលរួម គឺថៃ ម៉ាឡេស៊ី កម្ពុជា ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង៕