កីឡដ្ឋាននៅខេត្តកំពង់ស្ពឺដែលកំពុងស្ថិតនៅក្នុងគម្រោងសាងសង់នៅឡើយនោះ នឹងក្លាយជាកីឡដ្ឋានផ្ទាល់របស់ក្រុមបាល់ទាត់ណាហ្គាវើលដ៍បន្ទាប់ពីការសាងសង់រួច ក្រោយពីមានការយល់ព្រមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តមក៏បានថ្លែងក្នុងពិធីបើកឆាកពានរង្វាន់ Soccer League ប្រចាំឆ្នាំ2019 ថា ស្តាតបាល់ទាត់កម្រិតស្ដងដាអន្តរជាតិ AFC នៅឯខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកការដ្ឋាននៅថ្ងៃទី15 ខែធ្នូ ឆ្នាំ2019ខាងមុននេះ។
គួរបញ្ជាក់ថា កីឡដ្ឋាននៅខេត្តកំពង់ស្ពឺ ដែលត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ គឺស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយថវិកាក្នុងការស្ថាបនា ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនណាហ្គាវើលដ៏៕