កាលពីថ្ងៃសៅរ៏ ទី2 ខែវិច្ឆិកា ឆ្នាំ2019 យុវជនគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមខ្លារខិនម៉ាឡេស៊ី ដោយលទ្ធផល 4 ទល់នឹង5 ទោះបីជាក្រុមម៉ាឡេស៊ីទទួលរងកាតក្រហម2 និងនៅសល់កីឡាករតែ 9នាក់លេងទល់នឹងកម្ពុជា 11នាក់ក៏ដោយ។
ចំណែកឯល្ងាចថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខវិញ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 19ឆ្នាំកម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមកោះម៉ារីណាខាងជើងជាបន្តនៅពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង6 និង30នាទី ល្ងាចតទៅ។
គួររំឭកដែរថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2019 ពូល C ដែលមានប្រទេសចូលរួមចំនួន5 គឺថៃ ម៉ាឡេស៊ី ប្រ៊ុយណេ កោះម៉ារីណាខាងជើង និងម្ចាស់ផ្ទះកម្ពុជា៕