ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្ដាញសង្គមល្បីល្បាញ TikTok បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជាលើកដំបូងហើយ ដែលមានឈ្មោះថា Jianguo Pro 3។
ស្មាតហ្វូននេះត្រូវបានផលិតឡើងក្រោមស្លាកសញ្ញាក្រុមហ៊ុនចិនមួយឈ្មោះថា Smartisan ហើយត្រូវបានដាក់លក់ក្នុងតម្លៃប្រហែលជា 412ដុល្លារប៉ុណ្ណោះ ជាមួយនឹងកម្លាំងម៉ាស៊ីនកម្រិតកំពូលគួរឱ្យកត់សម្គាល់។
កាមេរ៉ាមុខទំហំ 20MP ឯខាងក្រោយបំពាក់កាមេរ៉ាដល់ទៅ 4គ្រាប់ទំហំ 48MP + 13MP + 8MP + 5MP។ Jianguo Pro 3 មានកម្លាំងថ្មទំហំធំ 4000mAh និងអេក្រង់ទំហំ 6.39អ៊ិញ។ Jianguo Pro 3 ឬ Nut Pro 3 បំពាក់ដោយបន្ទះឈីប Snapdragon 855+ អមជាមួយ Ram ទំហំដល់ 12GB និងអង្គផ្ទុកទិន្នន័យ 256GB និងមានតម្លៃ 412ដុល្លារ៕