បារីអេឡិចត្រូនិក បានក្លាយជាប្រធានបទក្ដៅនាប៉ុន្មានឆ្នាំចុងក្រោយនេះនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសចិន ដោយរដ្ឋាភិបាលរបស់ប្រទេសនេះបានចេញសេចក្ដីប្រកាសបិទមិនឱ្យធ្វើចរាចរណ៍លើទីផ្សារ ហើយថ្មីៗនេះថែមទាំងបានហាមឃាត់មិនឱ្យលក់លើប្រព័ន្ធអនឡាញទៀតផង។
យោងតាមសេចក្ដីប្រកាសថ្មីនេះបានឱ្យដឹងថា ការហាមឃាត់នេះ ក៏ព្រោះតែបារីអេឡិចត្រូនិក អាចបង្កការប៉ះពាល់ខ្លាំងដល់បញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីមានផ្ទៃពោះ និងក្មេងៗ ដែលបង្កើតឱ្យមានក្ដីបារម្ភកាន់តែធំ។ ចំណែកកត្តាប្រឈមធំមួយទៀតដែរនោះ គឺចំណូលរបស់រដ្ឋាភិបាលពីផ្នែកសហគ្រាសផលិតថ្នាំជក់ បានបាត់បង់អស់ 6% ពីក្នុងបញ្ជីចំណូលជាតិ៕