Strategy Analytics បាននិយាយថា កត្តាសំខាន់2 ដែលធ្វើឱ្យទីផ្សារមានសញ្ញាវិជ្ជមាននោះ គឺការប្រកួតប្រជែងខ្លាំងនៃតម្លៃ និងការបញ្ចេញបច្ចេកវិទ្យា 5G។
ស្ថានភាពទីផ្សារស្មាតហ្វូនប្រចាំត្រីមាសទី3 នៃឆ្នាំ2019 ត្រូវបានបង្ហាញចេញដោយក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics។ តួលេខបានបង្ហាញថា ទីផ្សារស្មាតហ្វូនចាប់ផ្ដើមងើបឡើងវិញ ក្រោយពីបានធ្លាក់ចុះតាំងពីត្រីមាសទី3 ឆ្នាំ2017 មក។
យ៉ាងណាក្ដីមានតែ Huawei និង Samsung ប៉ុណ្ណោះ ដែលមានការកើនឡើងនៃចំនួនលក់ ដោយ Samsung កើនឡើង 8% ហើយ Huawei កើនឡើង 29% បើធៀបនឹងត្រីមាសទី3 ឆ្នាំ2018។ ឯ Apple និងក្រុមហ៊ុនដទៃទៀតវិញមានការថយចុះចំនួនលក់។
គេបានមើលឃើញថា ការកើនឡើងនៃចំនួនលក់របស់ Huawei គឺជារឿងភ្ញាក់ផ្អើលមួយ ដោយសារតែក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាជាមួយដៃគូផ្គត់ផ្គង់ ក្រោយមានការដាក់ចូលបញ្ជីខ្មៅពីសំណាក់សហរដ្ឋអាមេរិក៕